កីឡាករ Juventus ​និង​អ្នក​ចាត់ការ ព្រម​កាត់​ប្រាក់​ឈ្នួល ដើម្បី​ជួយ​ក្លឹប​

ក្រុម​កីឡាករ Juventus ​និង​អ្នក​ចាត់ការ​ក្រុម ​បុគ្គលិក ទាំង​អស់ បាន​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​របស់​ខ្លួន ដើម្បី​ជួយ​ដល់​ក្លឹប​វិញ អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​។ក្លឹប​បាល់ទាត់​ជា​ច្រើន ​រួម​ទាំង​ក្រុម Juventus ​ដែរ ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ខ្លាំង ​ក្រោយ​ពី​ការ​ផ្អាក​ការ​ប្រកួត​ជា​ច្រើន​សប្ដាហ៍​មក​នេះ​។ ​ការ​មិន​មាន​សកម្មភាព ​ប៉ុន្តែ​ត្រូវ​ឱ្យ​ប្រាក់​ឈ្នួល​កីឡាករ​រាល់​សប្ដាហ៍​នេះ ​បាន​ធ្វើ​ឱ្យ​ក្លឹប​ធំ​ៗ ​ជា​ច្រើន​មាន​បញ្ហា ​និង​បាន​ប្រជុំ​ជាមួយ​កីឡាករ ដើម្បី​ស្នើ​សុំ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​ខ្លះ។

ក្នុង​នោះ​ដែរ ​ក្រុម​សមាជិក Juventus ​មាន​ទាំង​កីឡាករ ​គ្រូ​បង្វឹក ​និង​បុគ្គលិក ​បាន​យល់​ព្រម​ចំពោះ​សំណើរ​របស់​ក្លឹប​នេះ។ ពួកគេ​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​ខ្លះ ដើម្បី​ជួយ​ដល់​ក្លឹប​ក្នុង​គ្រា​អាសន្ន៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT