Juventus ​ងាក​មក​ចាប់​អារម្មណ៍ Marcelo ​ទៀត​ហើយ​

ក្រុម Juventus ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​មក​លើ​ខ្សែ​ការពារ Marcelo ​ទៀត​ហើយ ​ដើម្បី​នាំ​យក​ទៅ​លេង​ជាមួយ Cristiano Ronaldo ​នា​ពេល​ខាង​មុខ​នេះ​។

​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ខាង​លើ​នេះ ​មាន​ដំណឹង​ថា​ចង់​ចាកចេញ​ពី Bernabeu ​តាំង​ពី​រដូវ​កាល​មុន​ម្ល៉េះ ប៉ុន្តែ​ចុង​ក្រោយ​មិន​អាច​ចេញ​បាន ព្រោះ​ក្លឹប Real Madrid ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រក្សា​រូបគេ។ យ៉ាង​ណា​មិញ ​នៅ​ពេល​នេះ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​ក្រុម Juventus ​ចាប់​ផ្ដើម​គម្រោង​ការ​តាម​យក​កីឡាករ​ប្រេស៊ីល​នេះ​ទៀត​ហើយ។ Marcelo ​មិន​សូវ​មាន​ឱកាស​លេង​ទេ ទើប​បាន​ជា​រូបគេ​ចង់​ចាកចេញ​ដើម្បី​រក​ក្លឹប​បាន​លេង​ច្រើន​ទៀត។

​ប្រភព​បាន​បញ្ជាក់​ទៀត​ថា Juventus ​ចង់​បាន​លើក​នេះ គឺ​ផ្ដល់​កុងត្រា​ឱ្យ​ទៅ Marcelo ​ដល់​ទៅ​៤​ឆ្នាំ​ឯ​ណោះ ​ស្រប​ពេល​ដែល​រូបគេ​មាន​វ័យ​ដល់​ទៅ​៣១​ឆ្នាំ​ទៅ​ហើយ។ ​ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​ Zidane ​ក៏​ទំនង​ជា​អាច​លក់​ចេញ​ដែរ ​ត្បិត​អី​រូបគេ​មិន​សួវ​មាន​ឱកាស​លេង​ស្រាប់​ទៅ​ហើយ៕ប្រភព៖  MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT