Hudson-Odoi ​ជា​សះស្បើយ​មែនទែន​ហើយ​ពី​ជំងឺ Covid-19 ​

ខ្សែ​បម្រើ​ស្លាប Hudson-Odoi ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ជា​សះស្បើយ​ពី​មេរោគ Covid-19 ​មែនទែន​ហើយ ​ក្រោយ​ពី​រូបគេ​ឆ្លង​មេរោគ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ។

​កីឡាករ​អង់គ្លេស​វ័យ​១៩​ឆ្នាំ​នេះ ​បាន​ក្លាយ​ជា​កីឡាករ​នៅ Premier League ​ដំបូង​គេ ដែល​ឆ្លង​មេរោគ Covid-19 ​កាល​ពី​ដើម​ខែ​មីនា​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។ ​លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​និយាយ​ថា​លោក​តាមដាន​ស្ថានភាព​ជំងឺ​របស់​កូន​ក្រុម​ខ្លួន​ជា​និច្ច។ ​សប្ដាហ៍​ដំបូង​ដែល​គេ​ឆ្លង​រោគ គឺ​ស្ថានភាព​មិន​ល្អ​ទេ រូបគេ​ពិបាក​ដក​ដង្ហើម​បន្ដិច ​ប៉ុន្តែ​ក្រោយ​ពី​ព្យាបាល​មក ​ក៏​ធូរ​ស្បើយ​ឡើង​វិញ។ ដោយ​ពេល​នេះ រូបគេ​បាន​ជា​សះស្បើយ​ពេញ​លេញ​ហើយ។

​រំលឹក​ថា​បាល់ទាត់​អង់គ្លេស ​បាន​ផ្អាក​តាំង​ពី​ថ្ងៃ​ទី​១៣​កន្លង​ទៅ ​ក្រោយ​ពី​អង់គ្លេស​មាន​អ្នក​ឆ្លង​កាន់​តែ​ច្រើន​ឡើង​។ ​កាល​វិភាគ​ថ្មី​នៅ​មិន​ទាន់​កំណត់​បាន​នោះ​ទេ៕ប្រភព៖​ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT