Cafu ៖ ​និយាយ​ពី​សមត្ថភាព​បច្ចេកទេស Messi ​នៅ​ចាញ់ Neymar ​ទេ​

Cafu ​កីឡាករ​ល្បី​ឈ្មោះ​របស់​ប្រេស៊ីល ​បាន​និយាយ​ថា ​សូម្បី​តែ Lionel Messi ​ក៏​នៅ​ក្រោយ Neymar ​ដែរ ​ចំពោះ​សមត្ថភាព​បច្ចេកទេស​។

​Neymar ​តាំង​ពី​ក្មេង​មក ​មាន​បច្ចេកទេស​លេង​និង​ញ៉ាក់​បាល់​ល្អ​មែនទែន ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ច្រើន។ ជាក់​ស្ដែង ​កត្តា​លេង​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ក្រុម PSG ​ហាន​ទិញ​រូបគេ​មក​ពី​ក្រុម Barcelona ​ដល់​ទោ​ជាង​២០០​លាន​ដុល្លារ​ឯ​ណោះ។ ​ហើយ​ការ​ចូល​លេង​របស់​គេ សឹង​តែ​គ្រប់​ប្រកួត​គឺ​ពិត​ជា​ល្អ​មើល​មែនទែន។

​ចំពោះ​សមត្ថភាព​នេះ​ហើយ ​បាន​ជា​ Cafu ​ដែល​ជា​រាម​ច្បង​របស់ Neymar ​បាន​និយាយ​ថា​៖ “បច្ចេកទេស គឺ Neymar ​លេខ​១​នៅ​លើ​លោក​នេះ​។ ​គិត​ដល់​ពេល​នេះ ​គឺ​គ្មាន​នរណា​ម្នាក់​អាច​លេង​បាន​ល្អ​ដូច Neymar ​នោះ​ទេ ​សួម្បី​តែ Messi ​”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT