ជម្រើស​ជាតិ​នារី​វៀតណាម​បន្ត​ឈរ​លើ​ថៃក្នុង​តារាង​ចំណាត់ពិភពលោក

នៅលើតារាងចំណាត់ថ្នាក់របស់ FIFA ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ក្រុមបាល់ទាត់នារីវៀតណាមថ្វីត្បិតតែដើរថយក្រោយដោយសារតែបរាជ័យក្នុងវគ្គជម្រុះអូឡាំពិកទីក្រុងតូក្យូនៅតែបន្តវ៉ាដាច់ប្រទេសថៃដដែល។

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ក្រុមនារីវៀតណាមបានលេង ៤ ប្រកួត។ ក្នុងនោះក្រុមដែលបង្វឹក​ដោយ​លោក Mai Duc Chung ទទួលបានជ័យជម្នះ ១ លើកក្នុង​ការ​ប្រកួត​មិត្តភាព តែចាញ់រហូតដល់ ៤ ប្រកួតក្នុងវគ្គជម្រុះអូឡាំពិកតូក្យូឆ្នាំ ២០២០ ។ នេះធ្វើឱ្យក្រុមនារីវៀតណាមកាត់ ៤ ពិន្ទុលើតារាងចំណាត់ថ្នាក់ FIFA ចុងក្រោយ។

ខែមុនកាន់​ពិន្ទុក្នុង​ដៃ ១៦៦៥ ពិន្ទុ ខណៈបច្ចុប្បន្នមាន ១៦៥៧ ពិន្ទុឈរនៅលំដាប់ទី ៣៥ នៅលើពិភពលោក។ នេះ​មានន័យ​ថា ធ្លាក់ចុះចំនួន ៣ កាំ បើប្រៀបធៀបនឹង FIFA ត្រីមាសទី ៤ ក្នុងឆ្នាំ ២០១៩ ។ នៅអាស៊ីជម្រើស​ជាតិស្ត្រីវៀតណាមនៅតែស្ថិតក្នុងលំដាប់ទី ៦ ដែលជាប់ចំណាត់ថ្នាក់ក្រុមបាល់ទាត់នារីថៃ។

នៅអាស៊ីអាគ្នេយ៍វៀតណាមគឺស្ថិតនៅលើកំពូលតារាង​ហើយ បន្ទាប់មកប្រទេសថៃ។ ចំណែកចំណាត់ថ្នាក់លេខ ៣ គឺជម្រើស​ជាតិស្ត្រីមីយ៉ាន់ម៉ាដែលមាន ១៥១១ ពិន្ទុខណៈហ្វីលីពីនកាន់ពិន្ទុ ១៣៦៩ ពិន្ទុប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT