Ighalo ​ត្រូវ​ក្លឹប ​Shanghai Shenhua ​តំឡើង​ប្រាក់​ឈ្នួល​ដល់​៤​សែន​ផោន​ក្នុង​១​សប្ដាហ៍​

ខ្សែ​ប្រយុទ្ធIghalo ​ត្រូវ​ក្លឹប ​Shanghai Shenhua ​តំឡើង​ប្រាក់​ឈ្នួល​ដល់​៤​សែន​ផោន​ក្នុង​១​សប្ដាហ៍ ​ក្រោយ​ពី​ក្លឹប Manchester United ​កំពុង​ចង់​ទិញ​យក​ដាច់​។ក្រុម​បិសាច​ក្រហម​បាន​ខ្ចី​ជើង​កីឡាករ​នីហ្សេរីយ៉ា​ខាង​លើ​នេះ​ពី​ក្រុម Shanghai Shenhua ​កាល​ពី​ខែ​មករា ​ដោយ​មាន​កុងត្រា​ខ្ចី​ជើង​ដល់​ចប់​រដូវ​កាល​នេះ​។ ​ក្រោយ​ពី​ឃើញ​លេង​ល្អ ​ក្រុម​របស់​លោក Ole ​ចង់​ទិញ​យក​ដាច់​តែ​ម្ដង​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​បើក ​ក្នុង​តម្លៃ​ខ្លួន​១៥លាន​ផោន។ ក្រោយ​ពី​ឃើញ​បិសាច​ក្រហម​ចង់​បាន​នេះ​ហើយ ​ក្រុម Shanghai Shenhua ​របស់​ចិន ​បាន​ចង​ជើង​កីឡាករ​ខ្លួន ដោយ​តំឡើង​ប្រាក់​ឈ្នួល​ដល់​៤​សែន​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍។

Ighalo ​ជា​កីឡាករ​ដែល​អ្នក​គាំទ្រ​បិសាច​ក្រហម​ពេញ​ចិត្ត​ខ្លាំង ​ក្រោយ​ពី​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាន​ជា​បន្ដបន្ទាប់។ ​រូបគេ​ទើប​ចូល​លេង​ឱ្យ Man Utd ​បាន​៨​ប្រកួត​ប៉ុណ្ណោះ ​និង​រក​គ្រាប់​បាល់​បាន​៤​គ្រាប់ បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១​គ្រាប់៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT