កីឡដ្ឋាន Bernabeu របស់ Real Madrid បានក្លាយជាកន្លែងដាក់សម្ភារៈពេទ្យ

កីឡដ្ឋាន Bernabeu ​របស់​ក្រុម Real Madrid ​បាន​ក្លាយ​ជា​កន្លែង​សម្រាប់​ដាក់​សម្ភារៈ​ពេទ្យ​ទៅ​ហើយ ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ​សម្រេច​ផ្ដល់​វា​ឱ្យ​ក្រសួង​សុខាភិបាល។ក្លឹប​Real Madrid ​បាន​ប្រកាស​ថា​ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ឆ្លង Covid-19 ​ថ្នាក់​ដឹក​នាំ​ក្លឹប​បាន​ប្រជុំ​សម្រេច​ផ្ដល់​កីឡដ្ឋាន Bernabeu ​របស់​ខ្លួន ​ធ្វើ​ជា​កន្លែង​ដាក់​សម្ភារៈ​ពេទ្យ។ ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ងាយ​ស្រួល​ដល់​ក្រុម​គ្រូពេទ្យ​ដើម្បី​ប្រើប្រាស់​របស់​របរ​ដែល​ខ្លួន​ត្រូវការ ​និង​កីឡដ្ឋាន​នេះ​ធំ​ងាយ​ក្នុង​ការ​ដឹក​សម្ភារៈ។

​ក្រុម Real Madrid ​មិន​ត្រឹម​តែ​ជួយ​ជា​កន្លែង​នេះ​ទេ ពួកគេ​ក៏​បាន​ផ្ដល់​ជា​ថវិការ​និង​បង្កើត​ជា​មូលនិធិ​នានា​ដើម្បី​ស្វែង​ជំនួយ​ដល់​អេស្ប៉ាញ​ផង​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT