លីគកំពូល​ជប៉ុន​ប្រកាស​ពន្យារពេលលេង​ជា​លើក​ទី​៣ដោយ​សារ​ស្ថានការណ៍ Covid-19 មិន​ធូស្រាល

ក្របខណ្ឌ J.League របស់​ជប៉ុនបាន​ប្រកាស​ថា គ្រប់​សកម្មភាពការ​ប្រកួត​នៃ​លីគបាល់​ទាត់​ក្នុង​ស្រុក​ទាំងអស់​រួម​ទាំង​ការ​ប្រកួតក្នុង J.League 1 នឹង​ត្រូវផ្អាក​ម្ដង​ទៀត​ដោយ​សារ​ស្ថានការណ៍ covid-19​មិនធូរស្រាល។

ជប៉ុន​គ្រោង​លេងឡើង​វិញ​នៅវ​សកម្មភាព​បាល់​ទាត់​ទាំង​អស់​នៅ​ថ្ងៃ​ទី​០៣​ខែមេសា​ប៉ុន្តែ​បាន​សម្រេច​ចិត្ត​ផ្អាក​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ការ​ប្រកួត J3 Leagure ក៏ត្រូវ​ផ្អាក​បន្ថែម​ទៀតនោះ នឹង​លេង​ថ្ងៃ​ទី២៥​ខែមេសាវិញ។

យោងតាមផែនការបច្ចុប្បន្នបានបង្ហាញដោយប្រធានផ្នែកគ្រប់​គ្រងផ្នែក J.League លោក Mitsuru Murai បានឱ្យដឹងថាគម្រោងនេះនឹងត្រូវធ្វើឡើងដោយ J2 League នៅថ្ងៃទី ២ ខែឧសភាហើយទីបំផុតផ្នែកកំពូលរបស់ជប៉ុនដែលគ្រោងនឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៩ ខែឧសភា។

ទោះបីជាលីគគ្រោងនឹងវិលត្រឡប់ក៏ដោយ ក៏រាល់ការប្រកួតទាំងអស់​អ្នក​ចូលទស្សនា អនុញ្ញាតិឲ្យ​ចូលត្រឹម ៥០ ភាគរយនៃសមត្ថភាពផ្ទុករបស់ពហុកីឡាដ្ឋាន​ខណៈដែលមានកៅអីផ្សេងទៀតទុកទំនេរដើម្បីការពារការរីករាលដាលនៃវីរុស។ អ្នករៀបចំការប្រកួតលីកបាននិយាយថា ក៏មានការរឹតត្បិតលើអ្នកគាំទ្រដែលធ្វើដំណើរសម្រាប់ការប្រកួតក្រៅដីនៃក្លឹបរបស់ពួកគេរហូតដល់មានការជូនដំណឹងបន្ថែម។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT