ខ្សែ​បម្រើ Rodri បញ្ជូន​បាល់​បាន ១ ៩៩៥ លើក នៅ​ចាញ់​កីឡាករ​ម្នាក់​គត់​នៅ EPL រដូវ​កាល​នេះ

ខ្សែ​បម្រើ​ក្លឹប​មេឃ​ខៀវ Man City គឺ​កីឡាករ Rodri បាន​ឈរ​នៅ​លំដាប់​ទី ២ នាម​ជា​កីឡាករ​បញ្ជូន​បាល់ (Pass) បាន​ជោគជ័យ​ច្រើន​បំផុត​រដូវ​កាល​នេះ ធ្វើ​បាន​ដល់​ទៅ ១ ៩៩៥ លើក​នៅ​ក្របខ័ណ្ឌ Premier League។

ក្នុង​នោះ Rodri នៅ​ចាញ់​កីឡាករ​តែ​មួយ​រូប​គត់ គឺ​កូន​ហង្ស​របស់​ក្លឹប Liverpool ខ្សែ​ការពារ Virgil van Dijk ដែល​បុរស​សញ្ជាតិ​ហូឡង់​រូប​នេះ ធ្វើ​បាន​ ២ ៤៧៨ លើក​ឈរ​លំដាប់​ទី ១ *Pass Completed។

រំឭក​ថា​មុន​ពេល​ដែល​បាល់ទាត់​អង់គ្លេស​ត្រូវ​បាន​ពន្យារ​ពេល ក្រឡេក​ទៅ​មើល​តារាង​ចំណាត់ថ្នាក់ Man City បាន​ឈរ​នៅ​លេខ ២ ចាញ់ ២៥ ពិន្ទុ​ធៀប​នឹង Liverpool នៅ​ចំណាត់ថ្នាក់​កំពូល៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT