Abraham ដាក់​មួយ​ម៉ាត់​ដាច់​ចង្កេះ Rashford រឿង​ដណ្តើម​យក Sancho ពី Dortmund

បច្ចុប្បន្ន​ក្លឹប​យក្ស​ ២ នៅ​អង់គ្លេស​មាន Man Utd និង Chelsea បាន​នឹង​កំពុង​សម្លឹង​ចង់​បាន Jadon Sancho ចេញ​ពី​ទ្រនំ​ក្រមុំ​លឿង Borussia Dortmund ជា​ខ្លាំង ពោល​ចង់​សម្រេច​យក​ឲ្យ​បាន​ត្រឹម​រដូវ​ក្តៅ​ខាង​មុខ។

កាល​ពី​ថ្ងៃ​ទី ២៥ មិនា​ថ្មីៗ​នេះ Sancho ទើប​តែ​អបអរ​ថ្ងៃ​កំណើត​ឈាន​ចូល​អាយុ ២០ ឆ្នាំ ហើយ Rashford ក៏​បាន​បង្ហោះ​សារ​សាទរ​លើ Instagram ដូច​គ្នា ដោយ​បាន​សរសេរ​ថា៖ “រីករាយ​ថ្ងៃ​កំណើត​ប្អូន​ប្រុស! @Sanchooo10 សូម​ឲ្យ​សប្បាយ​ថ្ងៃ​ពិសេស​របស់​ឯង​នៅ​ខាង​ក្នុង​ផ្ទះ”។ អម​ជាមួយ​រូបភាព​អ្នក​ទាំង​ពីរ​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស។

ស្រាប់​តែ​គេ​ឃើញ Tammy Abraham ដែល​ជា​យុវជន​លេង​ឲ្យ​តោ​កំណាច​អង់គ្លេស និង​ក្លឹប Chelsea ចូល​មក Comment កាត់​មុខ​មួយ​ឃ្លា​ថា៖ “នៅ​ឲ្យ​ឆ្ងាយ​ពី Jadon របស់​ខ្ញុំ” អម​រូបភាព Emoji បែប​អស់​សំណើច។ សារ​នេះ​គេ​ជឿ​ថា Abraham ក៏​កំពុង​ស្វាគមន៍​ចង់​បាន Sancho មក​ចូលរួម​នៅ Stamford Bridge ដូច​គ្នា។

អ៊ីចឹង​យើង​នឹង​រង់ចាំ​មើល​តើ​រវាង Man Utd និង Chelsea ក្លឹប​ណា​មួយ​អាច​ទាក់​យក Sancho ចេញ​ពី Dortmund បាន?

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT