កីឡាករ​ក្លឹប ​Birmingham ​ព្រម​កាត់​ប្រាក់​ឈ្នួល​៥០​% ​ចំនួន​១៦​សប្ដាហ៍ ​

​កីឡាករ​ក្នុង​ក្លឹប Birmingham ​បាន​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​របស់​ខ្លួន​រហូត​ដល់​៥០​% ​ចំនួន​១៦​សប្ដាហ៍ ដើម្បី​ចូល​រួម​ជួយ​ទ្រទ្រង់​ការ​ចំណាយ​របស់​ក្លឹប​នេះ​។ក្លឹប​បាល់ទាត់​នានា ចាប់​ផ្ដើម​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​កាត់​បន្ថយ​ការ​ចំណាយ​នានា ​ក្រោយ​ពី​សកម្មភាព​កីឡា​ទាំង​អស់​បាន​ផ្អាក​អស់​ទៅ​ហើយ។ ​ក្លឹប​មួយ​ចំនួន ​បាន​ព្រមព្រៀង​ជាមួយ​កីឡាករ​ទាំង​អស់ ដើម្បី​កាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ​​ខ្លះ ព្រោះ​ការ​ចំណាយ​ធំ​របស់​ក្រុម​នីមួយ​ៗ គឺ​ទៅ​លើ​តម្លៃ​ពលកម្ម​របស់​កីឡាករ​នេះ​ឯង​។

ក្នុង​នោះ​គេ​សង្កេត​ឃើញ​ក្លឹប Birmingham ​មួយ​បាន​ប្រកាស​ថា​មាន​កីឡាករ​ក្នុង​ក្លឹប​របស់​ខ្លួន​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ៗ ​បាន​ព្រម​កាត់​រហូត​ដល់​៥០​%​ឯ​ណោះ។ ​ការ​កាត់​តម្លៃ​ពលកម្ម​ដល់​៥០​%​នេះ ​នឹង​ធ្វើ​ចាប់​ពី​ខែ​ក្រោយ​ទៅ ហើយ​មាន​រយៈ​ពេល​១៦​សប្ដាហ៍៕

​ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT