កីឡាករ​ក្រុម Girona ​ម្នាក់ ឆ្លង​មេរោគ Covid-19 ​ទៀត​ហើយ​

ក្លឹប Girona ​បាន​ប្រកាស​ថា​មាន​កីឡាករ​ម្នាក់​ក្នុង​ក្រុម​ធំ​របស់​ខ្លួន ឆ្លង​មេរោគ Covid-19 ​ខណៈ​ដែល​អ្នក​សង្ស័យ​ជា​ច្រើន​នាក់​ទៀត​ធ្វើ​តេស្ដ​មិន​មាន​ឆ្លង​នោះ​ទេ។ខណៈ​ដែល​កំពុង​ដាក់​ឱ្យ​នៅ​ដោយ​ឡែក ​ក្លឹប Girona ​ក៏​បាន​ប្រកាស​ថា​រក​ឃើញ​កីឡាករ​របស់​ខ្លួន​ម្នាក់​មាន​ផ្ទុក​មេរោគ Covid-19 ​ប៉ុន្តែ​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ ដោយ​គោរព​ដល់​ការ​ស្នើ​សុំ​របស់​សាមី​ខ្លួន។ ក្រៅ​ពី​ម្នាក់​នេះ​ហើយ ​ក្លឹប​ក៏​បាន​ធ្វើ​តេស្ដ​កីឡាករ​ដទៃ​ទៀត​ដែរ ប៉ុន្តែ​លទ្ធផល​ចេញ​មក​មិន​មាន​ឆ្លង​មេរោគ​នោះ​ទេ។ ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​កីឡាករ​ក្នុង​ក្លឹប​ទាំង​អស់ ​នឹង​ត្រូវ​បន្ដ​នៅ​ដាច់​ដោយ​ឡែក​ទៀត ដើម្បី​តាមដាន។

​រំលឹក​ថា​ក្លឹប​នៅ​អេស្ប៉ាញ ​ច្រើន​ហើយ​ដែល​មាន​កីឡាករ​ឆ្លង​មេរោគ Covid-19 ​នេះ។ ​ដោយ​ឡែក​នៅ​ប្រទេស​អេស្ប៉ាញ​ផ្ទាល់​តែ​ម្ដង ​មាន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ ៣ ៤៣៤នាក់ បន្ទាប់​ពីមនុស្ស ​៧៣៨ នាក់​បាន​ស្លាប់ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT

អត្ថបទទាក់ទង

  • អត្ថបទថ្មី