Dybala ​បញ្ជាក់​ថា​សុខភាព​នៅ​ល្អ​ធម្មតា ​មិន​មាន​អាការៈ​គួរ​ឱ្យ​បារម្ភ​ឡើយ​

ខ្សែ​ប្រយុទ្ធ Dybala ​ដែល​ឆ្លង​មេរោគ Covid-19 ​បាន​បញ្ជាក់​ថា​ខ្លួន​មាន​សុខភាព​ល្អ​ធម្មតា ​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។​Dybala ​បាន​ប្រកាស​ថា​ខ្លួន​ផ្ទុក​មេរោគ Covid-19 ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ប៉ុន្តែ​មិន​មាន​សភាព​គួរ​ឱ្យ​បារម្ភ​នោះ​ទេ។ ខណៈ​ដែល​ពេល​នេះ ​រូបគេ​ក៏​បាន​បង្ហាញ​មុខ​ម្ដង​ទៀត ជាមួយ​សភាព​ធម្មតា ​មិន​មាន​អាការៈ​ឈឺ​ធ្ងន់ធ្ងរ​អ្វី​ឡើយ។ ​ឃើញ​កីឡាករ​អាហ្សង់ទីន​រូប​នេះ សុខភាព​ល្អ ​អ្នកគាំទ្រ​ជា​ច្រើន​នាក់​បាន​សាទរ​ដល់​រូបគេ ​និង​បន់​ឱ្យ​ឆាប់​ជា​សះស្បើយ​ផង​ដែរ។

កីឡាករ​ខាង​លើ​នេះ ​គឺ​ជា​អ្នក​ទី​៣​ក្នុង​ក្រុម Juventus ​ដែល​ឆ្លង​មេរោគ Covid-19 ​។ ដោយ​២​នាក់​ទៀត​គឺ Rugani ​និង ​Blaise Matuidi។ ​បច្ចុប្បន្ន​កីឡាករ​ទាំង​៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ ​មិន​មាន​នរណា​ម្នាក់​ជា​សះស្បើយ​នៅ​ឡើយ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT