Arsenal ​ត្រៀម​ជា​ស្រេច ​ទិញ​យក James Rodriguez ​

ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ត្រៀម​ជា​ស្រេច​ហើយ ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ James Rodriguez ​ពី​ក្រុម Real Madrid ​នៅ​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​ចូល​មក​ដល់​។James ​បាន​ត្រលប់​មក​រួម​រស់​ជាមួយ​ក្រុម Real Madrid ​វិញ​ហើយ ​ប៉ុន្តែ​ឱកាស​នៃ​ការ​ចូល​លេង​របស់​គេ​នៅ​តិច​ដដែល ​មិន​ស្ថិត​ក្នុង​ប្រព័ន្ធ​លេង​របស់​លោក Zidane ​នោះ​ទេ។ ​យ៉ាងណាមិញ ​កីឡាករ​កូឡុំប៊ី​រូប​នេះ​នៅ​តែ​ត្រូវ​ក្លឹប​ដទៃ​មើល​ឃើញ​ពី​សមត្ថភាព​របស់​គេ​ដដែល។ ជាក់​ស្ដែង ​ក្រុម Arsenal ​កំពុង​ចែចូវ​របស់​គេ​ហើយ ដើម្បី​នាំ​មក​លេង​នៅ​អង់គ្លេស​នា​រដូវ​កាល​ខាង​មុខ។

និយាយ​ពី​តម្លៃ​វិញ ​James ​មិន​ថ្លៃ​ដូច​កាល​មុន​នោះ​ទេ។ ​ក្រុម Real Madrid ​បាន​ព្យាយាម​លក់​រូបគេ​ចេញ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​អាច​សម្រេច​បាន។ ដូច្នេះ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ ​ប្រសិន​បើ​ក្រុម Arsenal ​ផ្ដល់​តម្លៃ​ខ្លួន​ល្អ​មួយ នោះ​ក្រុម​របស់​លោក Zidane ​ប្រាកដ​ជា​លក់​ចេញ​មិន​ខាន៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT