លោកGiorgio Gori ចៅហ្វាយក្រុង Bergamo បាននិយាយថាជំនួបក្រុម Atalanta ទល់ក្រុម Valencia ដែលមានអ្នកគាំទ្រចូលមើលជាង៤ម៉ឺននាក់ គឺជាចំណុចចាប់ផ្ដើមផ្ទុះខ្លាំងនៃមេរោគ Covid-19 ក្នុងប្រទេសអ៊ីតាលី។ការប្រកួតរវាងក្រុមទាំងពីរខាងលើនេះ ធ្វើឡើងនៅអ៊ីតាលី ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ បន្ទាប់ពីការប្រកួតនោះទៅ ក៏មានដំណឹងថាអ៊ីតាលីមានការឆ្លងមេរោគខ្លាំង ហើយកីឡាករ Valencia និង Atalanta ក៏មានឆ្លងមេរោគនេះដូចគ្នា។
ចំណុចនេះហើយ បានធ្វើឱ្យលោក Giorgio Gori យល់ឃើញថាការប្រកួតដែលមានអ្នកចូលមើលជាង៤ម៉ឺននាក់នេះហើយ ជាកន្លែងស្នូលនៃការផ្ទុះមេរោគ Covid-19 ដែលសម្លាប់មនុស្សរាប់ពាន់នាក់នៅអ៊ីតាលី និងអេស្ប៉ាញ។ ត្បិតអីមនុស្សដែលឆ្លងភាគច្រើនសុទ្ធតែចេញពីកន្លែងមើលបាល់នេះ ឬអ្នកស្និទ្ធជាមួយអ្នកចូលទស្សនាការប្រកួត៕
ប្រភព៖ Marca