ជម្រើស​ក្នុង​ដៃ​របស់ R.Madrid រវាង Haaland (៧៥ លាន) និង Mbappe (ជាង ២០០ លាន)

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ទាក់ទិន​នឹង​កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ​ ដែលជា​ធម្មតា​បើក​ទ្វារ​នៅ​ថ្ងៃ​ទី ១ ​កក្កដា ​រាប់​ចូល​ជា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ក៏​មិន​ប្រាកដ​ថា​នឹង​អូស​បន្លាយ​ពេល​យូរ​ជាង​មុន​ឬ​កំណត់​ត្រឹម​ពេលវេលា​បែប​ណាទេ ស្រប​ពេល​រដូវ​កាល​ប្រកួត​ដែល​លើក​ពេល​ក៏​មិន​ទាន់​សម្រេច​បញ្ចប់​ពេល​ណា​ជាក់លាក់ផង​នោះ។

ដោយឡែក​សម្រាប់​ក្លឹប Real Madrid ​ចម្លើយ​នៃ​ការ​ជ្រើសរើស​រវាង Kylian Mbappe ឬ Erling Haaland គឺ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​សម្រាប់​មិត្ត​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់។

តម្លៃ​របស់​អ្នក​ទាំង​ពីរ​គឺ​ខុស​គ្នា ១ ទ្វេ​ជា ៣ ឯ​ណោះ ដោយ Mbappe ​ថ្លៃ​មិន​ក្រោម ២០០ លាន​អឺរ៉ូ​ឡើយ រី​ឯ Haaland ​ថ្លៃ​ត្រឹម ៧៥ លាន​អឺរ៉ូ។ មើល​ស្ថិតិ​គ្រាប់​បាល់​បច្ចុប្បន្ន​ Haaland ​រក​បាន ៤០ គ្រាប់ និង Assist ៩ លើក ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ (ក្លឹប​ចាស់​ថ្មី) នៅ ៣៣ ប្រកួត​សរុប ចំណែក​ឯ Mbappe ​រក​បាន ៣០ គ្រាប់​និង Assist ១៧ លើក នៅ ៣៣ ប្រកួត​សរុប​ដូច​គ្នា។

តើ​អ្នក​គិត​ថា Real Madrid គួរ​ជ្រើសរើស​យក Mbappe ឬ Haaland នៅ​ការ​ចរចា​រដូវ​ក្តៅ​ខាង​មុខ?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT