Rio Ferdinand បានបង្ហាញការយល់ឃើញថា Harry Kane នឹងគ្មានថ្ងៃអាចដើរចូលទឹកដី Old Trafford បាននោះទេ ដរាបណាលោក Jose Mourinho កំពុងកាន់តំណែងជាអ្នកចាត់ការនៅក្លឹប Tottenham ហើយលោកបានណែនាំឲ្យ United គួរសម្លឹងរ៉ាដាថ្មីមួយផ្សេងទៀត។
បញ្ជាក់តាមរយៈវីដេអូលើ Instagram អតីតវីរបុរស Man Utd រូបនេះប្រាប់ថា៖ “សម្រាប់ខ្ញុំតើគួរយក Harry Kane ឬអត់ ខ្ញុំប្រាកដជាថាយក ព្រោះរឿងការរកគ្រាប់បាល់គឺគេដឹងតែធានាធ្វើបានហើយ ប៉ុន្តែខ្ញុំមិនមើលឃើញថា Spurs ព្រមឲ្យគេចាកចេញទេ ជាពិសេសពេល Mourinho នៅទីនោះ លោកនឹងមិនព្រមឲ្យ Kane មក Man Utd ឡើយ”។
លោកបន្ថែម៖ “ខ្ញុំនឹងជ្រើសយក Sancho មក Man Utd វិញ ដោយគេជាកីឡាករល្អ ពោរពេញដោយឥទ្ធិពល គេវាងវៃ ខ្ញុំនឹងយក Sancho ឥឡូវនេះ”។
រំឭកថាថ្ងៃទី ២៥ មិនា នេះ Sancho បានរំកិលអាយុមកដល់ ២០ ឆ្នាំហើយ ដោយឡែកសម្រាប់រដូវកាល ២០១៩/២០ ខ្សែប្រយុទ្ធឲ្យ Dortmund រកបាន ១៤ គ្រាប់និង Assist ១៥ លើកនៅ ២៣ ប្រកួតសរុបឲ្យក្លឹបក្រមុំលឿង៕
ប្រភព៖ FoxSportAsia