បឺត ខាំ ចេញប្រកួតតាមខេត្តដើ​ម្បីសម្រកគីឡូ ឡើងសង្វៀននៅភ្នំពេញ4

ជើងខ្លាំង បឺត ខាំ បានទម្លាយបំណងត្រឡប់មកកាន់សង្វៀនជាថ្មី ដោយចាប់យកការចេញប្រកួតតាមខេត្តដើម្បីបញ្ចុះគីឡូ រហូតអាចវិលមកកាន់សង្វៀននៅរាជធានីភ្នំពេញបាន។

អ្នកប្រដាល់ដែលធ្លាប់ប្រកួតច្រើនជាង៥០០ដងរូបនេះ បានឆ្លើយតបអ្នកគាំទ្រលើបណ្តាញសង្គមថា គេកំពុងចេញទៅវាយកម្មវិធីតូចៗតាមខេត្ត ដើម្បីសម្របខ្លួន ប្រមូលកម្លាំង និងសម្រកគីឡូឡើងវិញ។ គេបន្តថា នៅពេលណាដល់អ្វីដែលគ្រូគ្រោងរួចហើយ សិស្សច្បងឡុងសុភីរូបនេះ នឹងឡើងសង្វៀនតាមទូរទស្សន៍នៅរាជធានីភ្នំពេញបន្តទៀត។

នេះជាដំណឹងមួយដ៏រីករាយសម្រាប់អ្នកគាំទ្រ ត្បិតពួកគេទន្ទឹងផ្លូវនិងចង់ឃើញបច្ចេកទេសវាយដ៏ល្អរបស់បឺតខាំ ដែលស្ទើរគ្មានអ្នកប្រដាល់បច្ចុប្បន្នណាល្អប្រៀប។

គួររំលឹកថា ម្ចាស់ខ្សែក្រវ៉ាត់ខារ៉ាបាវ បឺត ខាំ បានសម្រាកពីសង្វៀនដោយសាររបួសជើងអំឡុងពេលប្រកួតជាង១ឆ្នាំមកហើយ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT