Buriram United គ្រោង​ចំណាយ​លុយ ៣០ម៉ឺនដុល្លារ​យក​អ្នក​ចាំ​ទីU23វៀតណាមម្នាក់កម្ពស់ ១.៨៦ម៉ែត្រ

Buriram United ត្រូវបាន​គេរាយការណ៍មាន​គម្រោង​ទិញ​យក​អ្នក​ចាំ​ទី U23 វៀតណាម​ឈ្មោះ Nguyen Van Toan បន្ទាប់​ពី​អ្នក​ចាំ​ទី​រូបនេះ​បង្ហាញថ្វី​ដៃ​បានល្អ​ក្នុង​ព្រឹត្តិការណ៍ 2019 SEA Games។

កីឡាករ​រូបនេះ​មាន​កម្ពស់​ដល់​ទៅ​១.៨៦ម៉ែត្រ​ហើយ​អាច​មាន​សមត្ថភាព​ជំនួស​កន្លែង​អ្នក​ចាំ​ទី​ជម្រើសជាតិ​ថៃវ័យ៣៥ឆ្នាំ Siwarak Tedsungnoen​ហើយ​ក្លិប​គ្រោង​ចំណាយ​លុយ​៣០ម៉ឺនដុល្លារចំណាយ​លើ​តម្លៃខ្លួន​កីឡាកររូបនេះ។ កាសែត​វៀតណាម​និង​ថៃ​មួយចំនួន​បាន​បង្ហាញ​អំពី​សក្ដានុពលរបស់​អ្នក​ចាំ​ទី​រូបនេះ​ ពិសេស​ប្រតិកមកម​ក្នុង​ការ​សង្គ្រោះ​បាល់​ដែល​ធ្វើ​ឲ្យ​ក្លិប Buriram United មាន​បំណង​ចង់​បានយក​មក​ពង្រឹង​ក្លិបឡើង​វិញ។

បច្ចុប្បន្ន​កីឡាកររូបនេះ​លេង​នៅ​ក្លិប Hai Phong FC ក្នុង​លីគ V-League 1 ហើយ​រូប​គេ​ក៏​បាន​ទាក់ទាញ​ក្លិប​វៀតណាម​មួយចំនួន​ផង​ដែរ។ ប្រសិន​បើ​ការ​ផ្ទេរទៅ​ថៃ​បាន​សម្រេច​​រូប​គេ​នឹង​ក្លាយ​ជាអ្នក​ចាំ​ទី​វៀតណាម​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​ទី​២ហើយ។ បច្ចុប្បន្ន! Dang Van Lam​ដែល​ធ្លាប់​លេង​ឲ្យ Hao Phong​ដែល​នោះ​បាន​ចុះកុងត្រា​លេង​ឲ្យ​ក្លិប SCG Muangthong United ក្នុង​តម្លៃ៥០ម៉ឺនដុល្លារ។

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT