កីឡាករ​បាល់​ឱប​ម្នាក់ ​ទៅ​ជួយ​បើក​ឡាន​ពេទ្យ​ដឹក​អ្នក​ជំងឺ Covid-19

Maxime Mbanda ​កីឡាករ​បាល់ឱប​របស់​អ៊ីតាលី ​បាន​សម្រេច​ចិត្ត​ទៅ​ធ្វើ​ជា​អ្នក​ជួយ​បើក​ឡាន​ពេទ្យ​ដល់​ក្រុម​គ្រូពេទ្យ​ដឹក​អ្នក​ជំងឺ Covid-19 ​ដើម្បី​ជា​ការ​ជួយ​សង្គម។​អ៊ីតាលី ​ជា​ប្រទេស​រង​គ្រោះ​ខ្លាំង​ជាង​គេ​ដោយ​មេរោគ Covid-19 ​ដោយ​បច្ចុប្បន្ន​មាន​អ្នក​ស្លាប់​ច្រើន​មែនទែន ​លើស​ប្រទេស​ចិន​ទៅ​ទៀត។ ​ព្រឹត្តិការណ៍​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​ផ្អាក ​រួម​ទាំង​ការ​ប្រកួត​បាល់​ឱប​ផង​ដែរ។ ​ការ​ផ្អាក​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ Mbanda ​ដែល​ជា​កីឡាករ​ម្នាក់ ​សម្រេច​ចិត្ត​មិន​សម្ងំ​សុខ​នៅ​ផ្ទះ​នោះ​ទេ។

លោក​បាន​សម្រេច​ចិត្ត​ទៅ​ជួយ​បើក​ឡាន​ពេទ្យ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង ដើម្បី​ជា​ការ​ជួយ​ដល់​ប្រទេស​កំណើត​ខ្លួន​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​ឆ្លង​នេះ។ ​Mbanda ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្វើ​ការ​១៣​ម៉ោង​ឯ​ណោះ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ដឹក​អ្នក​ជំងឺ​ផ្សេង​ៗ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT