អ្នកចាត់ការ ​៨ រូប​នេះ​កើប​ប្រាក់​ពលកម្ម​បាន​ច្រើន​បំផុត ខណៈ​លោក Klopp ឈរ​លេខ ៤

អ្នកចាត់ការ​ក៏​ជា​ចំណែក​ដ៏​សំខាន់​មួយ ដែល​ជា​អ្នក​ហ្វឹកហាត់ និង​បំផុស​ទឹកចិត្ត​កីឡាករ​ពី​ខាង​ក្រៅ​ទីលាន​ប្រកួត ហើយ​ជា​រៀងរាល់​មួយ​ឆ្នាំៗ អ្នកចាត់ការ​នៅ​ក្លឹប​បណ្តា​លីគ​កំពូល​អឺរ៉ុប​ក៏​រក​លុយ​បាន​មិន​ចេះ​តិច​លាន​ពី​វិស័យ​កីឡា​បាល់ទាត់​មួយ​នេះ​ផង​ដែរ។

តើ​អ្នក​ដឹង​ទេ លោក Jurgen Klopp ដែល​ជា​គ្រូ​បង្វឹក​ទទួល​បាន​ការ​គោរព​ខ្លាំង​បំផុត​នៅ​ពេល​បច្ចុប្បន្ន នៅ​ឈរ​លេខរៀង​ទី ៤ តែ​ប៉ុណ្ណោះ ហើយ​ចំណាត់ថ្នាក់​ទាំង ៨ យើង​បង្ហាញ​ដូច​ខាង​ក្រោម៖

1.Diego Simeone (At Madrid) – ៣៦,៧ លាន​ផោន
2.Antonio Conte (Inter Milan) – ២៧,២ លាន​ផោន
3.Pep Guardiola (Man City) – ២៤,៥ លាន​ផោន
4.Jurgen Klopp (Liverpool) – ២១,៨ លាន​ផោន
5= Jose Mourinho (Tottenham)/ Zinedine Zidane (Real Madrid) – ២០,៩ លាន​ផោន
7.Ernesto Valverde (Barcelona) – ១៧,២ លាន​ផោន
8.Fabio Cannavaro (Guangzhou Evergreen) – ១២,៧ លាន​ផោន

ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT