ផ្លូវការ​ហើយ អូឡាំពិក ​នឹង​លើក​ទៅ​លេង​នៅ​ឆ្នាំ​ក្រោយ​នេះ ​

ព្រឹត្តិការណ៍​អូឡាំពិក ​នៅ​ប្រទេស​ជប៉ុន បាន​សម្រេច​ជា​ផ្លូវការ​ហើយ ដោយ​ត្រូវ​លើក​ទៅ​លេង​នៅ​ឆ្នាំ​ក្រោយ​នេះ​វិញ ​ព្រោះ​សមាជិក​ជា​ច្រើន​ខ្លាច​មិន​ចង់​ចូល​រួម​ប្រកួត​។ជប៉ុន ដែល​ជា​ម្ចាស់​ផ្ទះ​តែងតែ​ប្រកាស​ធានា​ពី​សុវត្ថិភាព​សម្រាប់​អត្តពលិក​ដែល​ចូល​រួម​ជា​និច្ច ​និង​អ្នក​ចូល​ទស្សនា​ជា​ដើម។ តែ​ដោយសារ​តែ​បច្ចុប្បន្ន​មេរោគ Covid-19 ​វាយ​លុក​ខ្លាំង​ពេក ​ទើប​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ស្នើ​ឱ្យ​ជប៉ុន​ផ្អាក​ព្រឹត្តិការណ៍​នេះ​សិន ​ព្រោះ​ខ្លាច​ឆ្លង​មេរោគ​កាន់​តែ​ច្រើន។ ​ដោយសារ​តែ​មាន​ការ​ស្នើ​សុំ​និង​ប្រជុំ​ជា​ច្រើន​មក ​ពេល​នេះ ព្រឹត្តិការណ៍​អូឡាំពិក ​ត្រូវ​ផ្អាក​មិន​ប្រកួត​នៅ​ឆ្នាំ​នេះ​ទេ ​ដោយ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ។

​រំលឹក​ថា​ជប៉ុន ​ពិត​ជា​មិន​ចង់​បោះបង់​ឬ​ពន្យា​ពេល​នៃ​ការ​ប្រកួត​នេះ​ទេ ព្រោះ​ថា​ពួកគេ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​និង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៏​ពិភព​លោក​មួយ​នេះ៕

 

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT