Ronaldo បង្ហោះរូបមួយសន្លឹក បង្ហាញរាងកាយដ៏រឹងម៉ាំរបស់ខ្លួន

កីឡាករ​ Cristiano Ronaldo ​បើ​ទោះ​ជា​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ដាច់​ដោយ​ឡែក​ពី​គេ​ក៏​ដោយ ​ក៏​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​តែ​បន្ដ​ហ្វឹកហាត់​ជា​ធម្មតា​ដដែល ​និង​កាន់​តែ​ប្រឹងប្រែង​ជាង​មុន​ទៅ​ទៀត។ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​រូបគេ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ក្នុង​បន្ទប់​ហាត់​ផ្ទាល់​តែ​ម្ដង ជាមួយ​សមាជិក​ក្រុម​គ្រួសារ​ដទៃ​ទៀត។ ក្នុង​រូប​នោះ​ដែរ គេ​សង្កេត​ឃើញ​សាច់​ដុំ​របស់ Ronaldo ​នៅ​រឹងមាំ​ខ្លាំង​ដដែល ​និង​ពិត​ជា​សក្ដិសម​ជា​កីឡាករ​បាល់ទាត់​ដែល​ប្រឹងប្រែង​ខ្លាំង​មែនទែន។ ​

អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​គេ​សរសើរ​ថែម​ទៀត​នោះ ​មាន​ដំណឹង​ថា Ronaldo ​បាន​ជួយ​ជា​ប្រាក់​ដល់​មន្ទីរពេទ្យ​នៅ​ព័រទុយហ្គាល់​ដើម្បី ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​ថែម​ទៀត​ផង៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT