Messi ​បរិច្ចាគ​ប្រាក់​១​លាន​អឺរ៉ូ ​ចូល​រួម​ជួយ​ប្រយុទ្ធ​ប្រឆាំង Covid-19 ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បរិច្ចាគ​ប្រាក់​១​លាន​អឺរ៉ូ​ដល់​មន្ទីរ​ពេទ្យ​នៅ​ក្រុង Barcelona ​ដើម្បី​ចូល​រួម​ជួយ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ។​ដំណឹង​នេះ​កើត​ឡើង​ក្រោយ​ពី​មន្ទីរពេទ្យ​នៅ​ក្រុង Barcelona ​បាន​ប្រកាស​ស្វែង​រក​ជំនួយ ​ហើយ​ភ្លាម​នោះ ​Messi ​ក៏​បាន​ចូល​រួម​ជា​ចំណែក​ក្នុង​ទឹក​ប្រាក់​១​លាន​អឺរ៉ូ។ ​មិន​ត្រឹម​តែ Messi ​ម្នាក់​ទេ ​មាន​កីឡាករ​ជា​ច្រើន​ទៀត រួម​ទាំង​លោក Pep ​ផង​ដែរ បាន​ចូល​រួម​ចំណែក​ដើម្បី​ជួយ​ដល់​ក្រុម​គ្រូ​ពេទ្យ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​កាច​សាហាវ​ខាង​លើ​នេះ​។

នៅ​អេស្ប៉ាញ ​លីគ La Liga ​អាច​នឹង​រំសាយ​ចោល​ត្រឹម​នេះ​ហើយ ​ក្រោយ​ពី​មាន​ករណី​ឆ្លង​រហូត​ដល់​ជិត​៤​ម៉ឺន​នាក់ ​និង​មនុស្ស​ជាង​២​ពាន់​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​តែ​មេរោគ Covid-19 ​នេះ​៕


ប្រភព៖ DaiyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT