Casemiro៖ “ប្រាក់​ពលកម្ម​ដំបូង​របស់​ខ្ញុំ ខ្ញុំ​យក​ធ្វើ​រឿង​ដំបូង​បង្អស់ គឺ​ទិញ​ផ្ទះ​ជូន​ម្តាយ”

Casemiro ត្រូវ​បាន​គេ​ស្គាល់​ជា​ខ្សែ​បម្រើ​កាន់​ឆ្នាំ​មួយ​រូប​នៅ​ក្លឹប Real Madrid ដែល​បាន​ចាយ​ពេល​នៅ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​តាំង​ពី​ឆ្នាំ ២០១៥ មក​ទល់​បច្ចុប្បន្ន។

អតីតកាល​កីឡាករ​ប្រេស៊ីល​ធ្លាប់​ស្ថិត​នៅ​ថ្នាល​យុវជន​នៃ​ក្លឹប Sao Paulo ដែល​កាល​នោះ​មាន​តម្លៃ​ខ្លួន​ត្រឹម ៤,៥ លាន​អឺរ៉ូ រហូត​មក​ទល់​ឆ្នាំ ២០១៥ ​មាន​តម្លៃ ៧ លាន​អឺរ៉ូ ពេល Real ទិញ​ពី​ក្លឹប​បន្ទាប់ FC Porto នៅ​ព័រទុយហ្គាល់។

ទន្ទឹម​នឹង​តម្លៃ​ខ្លួន​បច្ចុប្បន្ន​ថ្លៃ ៨០ លាន​អឺរ៉ូ និង​ប្រាក់​ពលកម្ម​ដែល​អាច​រក​បាន​ប្រមាណ​ជិត ៦ មុឺន​ដុល្លារ/សប្តាហ៍ (របាយការណ៍​ប្រាក់​ចំណូល​ចាស់) ខ្សែ​បម្រើ​រូប​នេះ​ធ្លាប់​បាន​និយាយ​ពាក្យ​ចាក់ដោត​មួយ​ពី​ប្រាក់​ពលកម្ម​ដំបូង​របស់​ខ្លួន។

Casemiro ថា៖ “ប្រាក់​ពលកម្ម​ដំបូង​ដែល​ខ្ញុំ​ទទួល​បាន រឿង​ដំបូង​បង្អស់​ដែល​ខ្ញុំ​ធ្វើ​គឺ​ទិញ​ផ្ទះ​សម្រាប់​ឲ្យ​ម្តាយ​ខ្ញុំ​រស់​នៅ ព្រោះ​គាត់​ជា​មនុស្ស​ដែល​បាន​ផ្តល់​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ“៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT