La Liga ​អាច​រំសាយ​ចោល​ត្រឹម​នេះ ក្រោយ​អ្នក​ស្លាប់​ដោយ Covid-19 ​ឡើង​ជាង​២​ពាន់​នាក់​

​ក្របខណ្ឌ​ La Liga ​រដូវ​កាល​នេះ អាច​នឹង​អស់​ឱកាស​លេង​នៅ​ត្រឹម​នេះ​ហើយ ក្រោយ​ពី​អ្នក​ស្លាប់​ដោយសារ​តែ​ Covid-19 ​ឡើង​ដល់​ជាង​២​ពាន់​នាក់​ទៅ​ហើយ។​អេស្ប៉ាញ ​នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ថា​អ្នក​ស្លាប់​ដោយសារ​តែ Covid-19 ​បាន​ឡើង​ដល់​ជាង​២​ពាន់​នាក់​ហើយ ខណៈ​ដែល​មនុស្ស​ឆ្លង​ក៏​កាន់​តែ​កើន​ឡើង​ថែម​ទៀត ​បច្ចុប្បន្ន​ឡើង​ដល់​ជាង​៣​ម៉ឺន​នាក់​ទៅ​ហើយ។ ​កត្តា​ឆ្លង​ច្រើន​នេះ ​បាន​ធ្វើ​ឱ្យ La Liga ​អាច​នឹង​ប្រឈម​រំសាយ​លីគ​រដូវ​កាល​នេះ​ចោល​តែ​ម្ដង ដោយ​មិន​មាន​ក្រុម​ណា​ឈ្នះ ចាញ់​នោះ​ទេ។

អេស្ប៉ាញ ជា​ប្រទេស​រង​គ្រោះ​ខ្លាំង​ជាង​គេ​លំដាប់​ទី​២​នៅ​អឺរ៉ុប ​បន្ទាប់​ពី​អ៊ីតាលី។ ​ការ​កម្សាន្ត ​និង​សេវា​កម្ម​នានា​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​ផ្អាក​ទាំង​អស់​តែ​ម្ដង៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT