Arteta ​៖​ខ្ញុំ​ធូរ​ស្បើយ​ច្រើន​ហើយ​ពី​មេរោគ Covid-19 ​

លោក Arteta ​គ្រូ​បង្វឹក​ក្រុម Arsenal ​បាន​ឆ្លង​មេរោគ Covid-19 ​កាល​ពី​សប្ដាហ៍​មុន ​ប៉ុន្តែ​លោក​មិន​មាន​អាការៈ​ធ្ងន់ធ្ងរ​នោះ​ទេ ​ហើយ​បច្ចុប្បន្ន​បាន​ធូរ​ច្រើន​ហើយ។លោក Arteta ​បាន​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​បាន​សម្រាក​ព្យាបាល​៣​ទៅ​៤​ថ្ងៃ ទម្រាំ​អាច​ធូរ​ស្បើយ​បាន​ខ្លះ។ ​ពេល​នេះ​ខ្ញុំ​មាន​កម្លាំង ​និង​មិន​មាន​អាការៈ​អ្វី​គួរ​ឱ្យ​បារម្ភ​ទៀត​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់ ​ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ជា​សះស្បើយ​ពី​មេរោគ​នេះ​ហើយ”។

សមាជិក​ក្រុម​កាំភ្លើង​ធំ​ដំបូង​ឡើយ​ត្រូវ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ថ្ងៃ​នេះ ​ក្រោយ​ពី​ត្រូវ​ឃុំ​ខ្លួន​ឯង​នៅ​ផ្ទះ​១៤​ថ្ងៃ​កន្លង​មក។ តែ​ដោយសារ​តែ​នៅ​អង់គ្លេស ​បាន​ដាក់​បម្រាម​មិន​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ច្រើន ទើប​ពួកគេ​បាន​សម្រេច​លុប​ចោល​គម្រោង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នោះ​វិញ​ទៅ៕


ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT