Rio ​៖ ​Premier League ​រដូវ​កាល​នេះ ​គួរ​តែ​លុប​ចោល ​គ្មាន​អ្នក​ចាញ់ ឈ្នះ​

Rio Ferdinand ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​ថា ​គួរ​តែ​រំសាយ​ពាន​ឆ្នាំ​នេះ​ចោល​ទៅ ​ដើម្បី​គេច​ឱ្យ​ផុត​ពី​ការ​រីករាលដាល​នៃ​មេរោគ Covid-19 ​។អង់គ្លេស ​ដែល​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​ច្រើន​ដែរ​នោះ បាន​ពន្យាពេល​ការ​ប្រកួត Premeir League ​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​មេសា​ឆ្នាំ​២០២០ ​ទើប​មាន​ការ​ប្រកាស​ថ្មី​ទៀត។ ​យ៉ាងណាមិញ ​បើ​តាម​ស្ថានភាព​បច្ចុប្បន្ន​នេះ ​អង់គ្លេស​នៅ​មិន​ទាន់​អាច​គ្រប់គ្រង​ស្ថានភាព​បាន​នៅ​ឡើយ​ទេ ​ហើយ​បុគ្គល​ល្បី​ៗ​ជា​ច្រើន​ក៏​បាន​ផ្ដល់​ជា​យោបល់​ទាក់ទង​ការ​ប្រកួត​នេះ​ផង​ដែរ។

ក្នុង​នោះ Rio ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​ពាន​រង្វាន់​អង់គ្លេស​គួរ​តែ​ផ្អាក​ហើយ។ ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​និយាយ​បែប​នេះ ​ប្រាកដ​ជា​ត្រូវ​ក្រុម​អ្នក​គាំទ្រ Liverpool ​ចោទ​ខ្ញុំ​ទៀត​ហើយ ​ប៉ុន្តែ​នេះ​ជា​សម្ដី​ពិត ​មិនមែន​សម្ដី​របស់​អ្នក​គាំទ្រ Man Utd ឡើយ។ ​សុខភាព​គឺ​ជា​រឿង​ទី​មួយ ​មុន​ដំបូង​គេ​បង្អស់ ​យើង​ត្រូវ​តែ​គិត​លើ​វា។ ​យើង​គួរ​តែ​រំសាយ​ការ​ប្រកួត​រដូវ​កាល​នេះ​ចោល​តែ​ម្ដង​ទើប​ជា​រឿង​ត្រឹមត្រូវ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT