Sissoko៖ ខ្ញុំគិតថា Mane នឹងចូលរួមជាមួយ Real Madrid

​Sissoko ​អតីត​កីឡាករ Liverpool ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Mane ​ទៅ​ថ្ងៃ​អនាគត ​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Real Madrid ​មិន​ខាន។Mane ​រក​បាន​១៤​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៧​គ្រាប់​នា​រដូវ​កាល​នេះ ​ដែល​ធ្វើ​ឱ្យ​ក្រុម Liverpool ​កំពុង​វ៉ា​ដាច់​ពិន្ទុ​កំពូល​តារាង​តែ​ម្ដង។ ​ជាមួយ​សមត្ថភាព​ដ៏​ល្អ​នេះ ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​កំពុង​សម្លឹង​មើល ជាក់​ស្ដែង Real Madrid ​ក៏​ចង់​បាន​រូបគេ​ផង​ដែរ។ ​

ជាមួយ​ដំណឹង​នេះ Sissoko ​ជឿ​ជាក់​ថា​វា​ដល់​ពេល​ដែល Mane ​ត្រូវ​ចាកចេញ​ពី​ហង្ស​ក្រហម ដើម្បី​រក​កន្លែង​ថ្មី​ហើយ។ រូបគេ​ជឿ​ជាក់​ថា​សមត្ថភាព​របស់​កីឡាករ​សេណេហ្គាល់​រូប​នេះ ​សក្ដិសម​បំផុត​ហើយ​សម្រាប់​ក្រុម Real Madrid ​ហើយ​ក៏​នឹង​ជោគជ័យ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ផង​ដែរ។សម្រាប់​កីឡាករ Mane ​នេះ ក៏​មាន​ដំណឹង​ថា​ក្រុម Real Madrid ​ចង់​បាន​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ​ដែរ ប៉ុន្តែ​គ្រា​នោះ ​មិន​អាច​យក​បាន ព្រោះ​លោក Klopp ​បាន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ខ្លាំង​ពេក៕

ប្រភព៖ MarCa

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT