Man Utd ចង់ទិញ Ighalo ដាច់តែម្ដង ក្នុងតម្លៃ១៥លានផោន

ក្រុម​បិសាច​ក្រហម Manchester United ​ចង់​ទិញ​យក Ighalo ​ដាច់​តែ​ម្ដង​ពី​ក្រុម​នៅ​ប្រទេស​ចិន ​ក្នុង​តម្លៃ​១៥​លាន​ផោន​។កីឡាករ​នីហ្សេរីយ៉ា​ខាង​លើ​នេះ ​ផ្លាស់​មក​លេង​នៅ​ក្រុម Man Utd ​កាល​ពី​ខែ​មករា​កន្លង ​ដោយ​រូបគេ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជា​ខ្លាំង។ ​បើ​ទោះ​ជា​លេង​មិន​សូវ​ជា​លេចធ្លោ​យ៉ាង​ក៏​ដោយ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​នេះ ​បាន​បង្ហាញ​ថា​ខ្លួន​ពិត​ជា​ចង់​លេង​នៅ Old Trafford ​នេះ​ខ្លាំង​មែនទែន។

​លេង​៨​ប្រកួត ​រក​បាន​៤​គ្រាប់ ​បាន​ធ្វើ​ឱ្យ​លោក Ole ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ ​រហូត​ដល់​ពេល​នេះ ​មាន​ដំណឹង​មក​ថា​ពួកគេ​ចង់​យក Ighalo ​ដាច់​តែ​ម្ដង​ហើយ ​ក្នុង​តម្លៃ​១៥​លាន​ផោន។ ​តម្លៃ​នេះ ត្រូវ​បាន​គេ​គិត​ថា​ក្លឹប Shanghai Shenhua ​នឹង​ព្រម​លក់​រូបគេ​ចេញ​មិន​ខាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT