Messi និង​គ្រូ​បង្វឹក​កំពូល​រូប​នេះ ​រក​បាន​ចំណូល​ច្រើន​ដាច់​គេ​ប្រចាំ​រដូវ​កាល

ពុំ​មាន​កីឡាករ​និង​គ្រូ​បង្វឹក​ណា បន្ទាប់​ពី Lionel Messi និង Diego Simeone ដែល​អាច​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ដាច់​គេ​នោះ​ទេ​នា​រដូវ​កាល ២០១៩/២០ នេះ។

តាម​សារព័ត៌មាន France Football សម្រាប់ Messi ​រក​បាន​ប្រាក់​សរុប​ប្រមាណ ១៣១ លាន​អឺរ៉ូ នេះ​បូក​ទាំង​ប្រាក់​ពលកម្ម ប្រាក់​ឧបត្ថម្ភ និង​ថ្លៃ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា។ តួ​លេខ​នេះ​ Messi រំកិល​ខ្ពស់​ជាង​ឆ្នាំ​ទៅ ១ លាន​អឺរ៉ូ ហើយ​បន្ត​ឈរ​ Top 3 រាប់​តាំង​ពី​ឆ្នាំ ២០១៣ រៀង​មក។

បើ​ធៀប​នឹង Ronaldo ​រក​បាន ១១៨ លាន​អឺរ៉ូ និង Neymar បាន ៩៥ លាន​អឺរ៉ូ ហើយ Antoine Griezmann អ្នក​ឈរ​លេខ​បន្ទាប់​រក​បាន ៣៨,៥ លាន​អឺរ៉ូ។

ចំពោះ​គ្រូ​បង្វឹក​ចំណូល​របស់​លោក Diego Simeone អាច​រក​បាន​ប្រមាណ ៤០,៥ លាន​អឺរ៉ូ នាម​ជា​អ្នកចាត់ការ​កើប​លុយ​ច្រើន​បំផុត​ប្រចាំ​រដូវ​កាល តាម​ពី​ក្រោយ​ដោយ​លោក Antonio Conte រក​បាន ៣០ លាន​អឺរ៉ូ និង Pep Guardiola ​រក​បាន ២៧,៥ លាន​អឺរ៉ូ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT