[ផ្លូវការ] UEFA ប្រកាស​លើក​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UCL និង UEL

បន្ទាប់​ពី​ការ​ដោះស្រាយ​បញ្ហា​ជំងឺ COVID-19 ដែល​ជា​បញ្ហា​សកល​មិន​ទាន់​រក​ឃើញ​ដំណោះស្រាយ​ច្បាស់លាស់​មួយ​នោះ សមាគម​បាល់ទាត់​អឺរ៉ុប UEFA ក៏​បាន​ចេញ​មក​ប្រកាស​ថ្មីៗ​នេះ​ថា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់​អឺរ៉ុប Champions League និង Europa League ​ត្រូវ​សម្រេច​ថា​លើក​ពេល​ហើយ។

តាម​កាលបរិច្ឆេទ​កំណត់​ពី​ដំបូង កីឡដ្ឋាន​នៅ​ទីក្រុង Istanbul ​ប្រទេស​ទួរគី​នា​ថ្ងៃ​ទី ៣០ ឧសភា នឹង​ត្រូវ​ស្វាគមន៍​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UCL ខណៈ​នៅ​ទីក្រុង Gdansk ប្រទេស​ប៉ូឡូញ​ថ្ងៃ​ទី ២៧ ឧសភា ត្រូវ​បើក​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEL។

យ៉ាងណាមិញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​របស់ UEFA បាន​ចុះ​ផ្សាយ​មុន​នេះ៖ “UEFA ​បាន​សម្រេច​ចិត្ត​រួចរាល់​ហើយ​លើ​ការ​លើក​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​ក្លឹប (UCL&UEL) សម្រាប់​ខែ​ឧសភា ឆ្នាំ ២០២០ នេះ”។

​”មិន​ទាន់​មាន​ការ​សម្រេច​ពី​កាលបរិច្ឆេទ​រៀបចំ​ថ្មី​នៅ​ឡើយ ហើយ​ជុំវិញ​លទ្ធផល​សម្រេច​នេះ​គឺ​ព្រមព្រៀង​ពី​គ្រប់​ភាគី​ភាគហ៊ុន​នៃ​បាល់ទាត់​អឺរ៉ុប​ទាំង​អស់ ដែល​គ្រប់គ្រង​ដោយ​ប្រធាន​លោក Aleksander Ceferin”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT