ជម្រើស ១១ រូប​ដំបូង​ដែល Asensio រើស​លេង​ FIFA ​20 ដាក់ Bale ដក Benzema

Marco Asensio ​បាន​ប្រើប្រាស់​ភាព​បុិនប្រសព្វ​របស់​ខ្លួន​នៅ​លើ​ហ្គេម FIFA 20 ​ដោយ​យក​ឈ្នះ​គូ​ប្រជែង​ធំៗ​ជា​ច្រើន ជាមួយ​ការ​ពាំនាំ​ប្រាក់​រង្វាន់​ជិត ៣០ មុឺន​ដុល្លារ​ចូលរួម​ក្នុង​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩។

នៅ​វគ្គ​មួយ​ពេល​ប៉ះ Granada ជម្រើស ១១​រូប​ដំបូង​របស់ Marco Asensio សម្រាប់​ហ្គេម FIFA 20 គឺ​ខ្សែ​បម្រើ​រូប​នេះ​រើស​យក​ដូច​ត​ទៅ៖ Thibaut Courtois; Dani Carvajal, Raphael Varane, Sergio Ramos, Ferland Mendy; Casemiro, Toni Kroos, Luka Modric; Marco Asensio, Eden Hazard and Gareth Bale។

ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែល Asensio ហាក់​ពេញ​ចិត្ត​លើ Ferland Mendy ជា​ជាង Marcelo នៅ​ខ្សែ​ការពារ​ស្លាប​ឆ្វេង និង​ Hazard ជាមួយ Bale នៅ​តំបន់​ប្រយុទ្ធ​ជា​ជាង​ការ​រើស​យក Benzema៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT