អ៊ីរ៉ង់ ​ណាត់​ក្រូអាត ​ប្រកួត​មិត្តភាព​នៅ​ពេល​ខាង​មុខ​នេះ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់ ​បាន​ណាត់​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​រួចជា​ស្រេច​ដើម្បី​ប្រកួត​មិត្តភាព​ដក​ស្រង់​បទពិសោធន៍​នៅ​ពេល​ការ​ប្រកួត​ជម្រុះ World Cup ​ត្រលប់​មក​វិញ។អ៊ីរ៉ង់ ​ចាប់​តាំង​ពី​យក​ឈ្នះ​កម្ពុជា​ហើយ​មក ពួកគេ​លេង​មិន​បាន​ល្អ​ទេ​ក្នុង​ការ​ប្រកួត​បន្ដបន្ទាប់​ទៀត រហូត​ដល់​គ្រូ​បង្វឹក​របស់​គេ​ត្រូវ​ដើរ​ចេញ។ ក្រោយ​ពី​មាន​គ្រូ​បង្វឹក​ថ្មី​ឈ្មោះ Skocic ​ដែល​ជា​ជនជាតិ​ក្រូអាត​មក​ដឹក​នាំ​ក្រុម ​លោក​បាន​ប្រកាស​ជា​មុន​ថា ​អ៊ីរ៉ង់​បាន​ណាត់​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ប្រកួត​មិត្តភាព​រួច​រាល់​ហើយ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ភ្លាម ក្រោយ​ពី​ព្រឹត្តិការណ៍​ជម្រុះ FIFA World Cup ​ត្រលប់​មក​វិញ។

អ៊ីរ៉ង់ ​និង​ក្រូអាត ​ធ្លាប់​ប៉ះ​គ្នា​២​ដង​​មក​ហើយ ដោយ​ក្នុង​នោះ ​ក្រូអាត​បាន​យក​ឈ្នះ​អ៊ីរ៉ង់ ២-០ ​កាល​ពី​ឆ្នាំ​១៩៩៨ ​និង​ស្មើ​គ្នា ២-២ ​កាល ​ឆ្នាំ​២០០៦​កន្លង​ទៅ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT