Rooney ​៖​លីគ Premeir League ​គួរ​តែ​បញ្ចប់ ហើយ​ពាន​ក៏​ត្រូវ​ឱ្យ​ទៅ Liverpool ​ដែរ​

ខ្សែ​ប្រយុទ្ធ Wayne Rooney ​បាន​និយាយ​ថា​លីគ​កំពូល​អង់គ្លេស Premier League ​គួរ​តែ​បញ្ចប់​ហើយ​ត្រឹម​ពេល​នេះ ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​មេរោគ Covid-19 ។អតីត​កីឡាករ Manchester United ​បាន​បញ្ជាក់​ថា​នៅ​ពេល​នេះ​ពិភព​លោក​កំពុង​ប្រឈម​ខ្លាំង​ជាមួយ​មេរោគ Covid-19 ។ ដូច្នេះ​ហើយ​គ្រប់​វិស័យ​កម្សាន្ត​ទាំង​អស់​គួរ​តែ​ផ្អាក​សកម្មភាព​របស់​ខ្លួន​សិន ដើម្បី​រួម​គ្នា​យក​ឈ្នះ​លើ​មេរោគឆ្លង​នេះ​ឱ្យ​បាន។ ​ក្នុង​នោះ​ដែរ ​ក្របខណ្ឌ Premier League ​ក៏​ត្រូវ​បាន ​វីរបុរស​អង់គ្លេស​ម្នាក់​នេះ លើក​មក​និយាយ​ដែរ។

Rooney ​បាន​អះអាង​ថា​វា​ល្មម​ដល់​ពេល​ដែល​លីគ​អង់គ្លេស​ត្រូវ​ផ្អាក​សកម្មភាព​របស់​ខ្លួន​នា​រដូវ​កាល​នេះ​ហើយ។ ​ខ្សែ​ប្រយុទ្ធ​អះអាង​និង​ចង់​ឃើញ​បែប​នេះ ប៉ុន្តែ​មិន​មែន​បញ្ចប់​ទៅ​ដោយ​គ្មាន​ជើង​ឯក​នោះ​ទេ។ ​Rooney ​យល់​ថា​រដូវ​កាល​នេះ Liverpool ​ធ្វើ​បាន​ល្អ​ហើយ ដូច្នេះ​ពាន​រង្វាន់​គួរ​តែ​បាន​ទៅ​គេ ​មិន​មែន​បញ្ចប់​ទៅ​ដោយ​គ្មាន​ជើង​ឯក​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT