Asensio តំណាង​ឲ្យ Real Madrid ឈ្នះ​ការ​ប្រកួត FIFA 20 ​យក​លុយ​ទៅ​តតាំង COVID-19

ការ​ប្រកួត​ហ្គេម FIFA 20 សម្រាប់​ក្របខ័ណ្ឌ LaLiga ​កាល​ពី​ពេល​ថ្មីៗ​នេះ លទ្ធផល​បញ្ចប់​បាន​សម្រេច​ចេញ​មក​ហើយ​ក្នុង​នោះ Marco Asensio ទទួល​បាន​ចំណាត់ថ្នាក់​ជើង​ឯក ហើយ​បាន​ឈ្នះ​នូវ​ថវិកា​មួយ​ចំនួន​យក​មក​ឧបត្ថម្ភ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19។

ប្រភព​ពី AF ​ពុំ​បាន​បញ្ជាក់​នៅ​ជំនួប​ចុង​ក្រោយ​ថា Asensio ជា​អ្នក​លេង​តំណាង​ឲ្យ Real Madrid តតាំង​ក្រុម​ណា​នោះ​ទេ ប៉ុន្តែ​គ្រាន់​បញ្ជាក់​នៅ​លទ្ធផល​យក​ឈ្នះ ៤-២ ដែល​ក្នុង​នោះ​មាន ១ គ្រាប់​សម្រេច​ទី​ដោយ Hazard ១ គ្រាប់​ដោយ Modric និង ២ គ្រាប់​ដោយ​ខ្លួន​ឯង​ផ្ទាល់។

គួរ​បញ្ជាក់​ថា​ប្រាក់​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​នោះ​ផ្ទាល់​សរុប​ប្រមូល​បាន ១៤២ ០០០ អឺរ៉ូ បូក ៤០ ០០០ អឺរ៉ូ​ផ្សេង​ទៀត​ដែល​ទាញ​បាន​ពី​អ្នក​ទស្សនា​ក្នុង​រយៈ​ពេល ៣ ​ថ្ងៃ ហើយ​ប្រាក់ ១០០ ០០០ អឺរ៉ូ​ពី LaLiga សរុប​ជិត ៣០០ ០០០ អឺរ៉ូ នឹង​ត្រូវ​ឧបត្ថម្ភ​រួម​ទៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT