ល្ហិចល្ហៀង​ថា​ ២០២០ ជា​ឆ្នាំ​ចុង​ក្រោយ​សម្រាប់ Ramos នៅ Real ខណៈ​អ្នក​ជំនួស​ក៏​រក​ឃើញ​ហើយ

ពេលវេលា​មាន​តែ​បន្ត​ទៅ​មុខ ហើយ​ឆ្នាំ ២០២០ នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា​គឺ​ជា​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​ខ្សែ​ការពារ​កាន់​ឆ្នាំ Sergio Ramos ជាមួយ​នឹង​ក្លឹប Real Madrid។ ប្រភព​ជា​ច្រើន​បាន​ព្យាករណ៍​ថា​ Ramos ទំនង​នឹង​បញ្ចប់​អាជីព​របស់​ខ្លួន​ជាមួយ Real Madrid នៅ​រដូវ​ក្តៅ​នេះ ឬ​អាច​ផ្លាស់​ទៅ​ក្លឹប​ណា​មួយ​ផ្សេង​ទៀត​មុន​ចូល​និវត្តន៍។

ដោយ​ឡែក​សម្រាប់​អ្នក​ជំនួស​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ជា​បណ្តើរៗ​ហើយ​ដែរ នោះ​គឺ​កីឡាករ​វ័យ ២៥ ឆ្នាំ​របស់​ Inter Milan ខ្សែ​ការពារ Milan Skriniar ​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ។

បច្ចុប្បន្ន​ខ្សែ​ការពារ​សញ្ជាតិ​ស្លូវ៉ាគី​រូប​នេះ កំពុង​តែ​ទទួល​បាន​ការ​ពេញ​ចិត្ត​ខ្លាំង​ពី​សំណាក់​លោក Antonio Conte ​ដោយ​បច្ចេកទេស​នៃ​ភាព​រឹងមាំ​របស់​គេ​នៅ​ការ​តតាំង​បាល់​ខ្ពស់ និង​ការ​តតាំង​គូ​ប្រជែង។

ប្រភព​ពី​សារព័ត៌មាន​អ៊ីតាលី​ក៏​បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ​ថា​ស្តេច​ស Madrid កំពុង​សម្លឹង​ចង់​បាន Skriniar ដោយ​តម្លៃ​ខ្លួន​ហ៊ាន​ផ្តល់​ជូន​ប្រមាណ ៧០ លាន​អឺរ៉ូ។ ប្រសិន​អាច​យក​រូប​គេ​ចេញ​ពី Inter បាន​នោះ​ជា​រឿង​ល្អ​បំផុត ព្រោះ​ការ​ចាប់​ដៃ​ជាមួយ Varane នៅ​តំបន់​ការពារ​កណ្តាល ក៏​នឹង​ក្លាយ​ជា​ជញ្ជាំង​ដ៏​រឹងមាំ​មួយ​របស់​ក្រុម៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT