• Ronaldo ​ចូល​រួម​ជាមួយ​ភ្នាក់ងារ​ខ្លួន ​ជួយ​ក្រុម​គ្រូ​ពេទ្យ​ប្រយុទ្ធ​ប្រឆាំង Covid-19 ​

    ​កីឡាករ Cristiano Ronaldo ​បាន​ចូល​រួម​ជាមួយ​លោក ​Jorge Mendes ​ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម​គ្រូពេទ្យ​នៅ​ព័រទុយហ្គាល់ ដើម្បី​ទប់ទល់​ជាមួយ​មេរោគ Covid-19 ។លោក Mendes ​បាន​បង្កើត​ជា​មូលនិធិ​មួយ​ដើម្បី​ប្រមូល​ប្រាក់ ​ទិញ​សម្ភារៈ និង​ម៉ាស់​ជា​ច្រើន ​ផ្គត់ផ្គង់​ទៅ​ឱ្យ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ព័រទុយហ្គាល់។ ​ដោយ​ក្នុង​នោះ​ដែរ ​គេ​ក៏​បាន​ដឹង​ទៀត​ថា Ronaldo ​ក៏​មាន​ចំណែក​ក្នុង​ការ​ចូល​រួម​ជួយ​នោះ​ដែរ ​ដើម្បី​ឱ្យ​ព័រទុយហ្គាល់​អាច​ឆ្លង​ផុត​ដំណាក់​កាល​អាក្រក់​នេះ។ ​តាម​គម្រោង ​លោក​នឹង​ទិញ​ខោអាវ​ពេទ្យ​២០​ម៉ឺន​ឈុត ​និង​សម្ភារៈ​ជា​ច្រើន​ទៀត។

    រំលឹក​ថា​បច្ចុប្បន្ន​នេះ Ronaldo ​កំពុង​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​ក្នុង​ផ្ទះ​របស់​គេ ​នៅ​ព័រទុយហ្គាល់ ​ក្រោយ​ពី​សមាជិក​ក្នុង​ក្រុម Juventus ​មាន​ឆ្លង Covid-19 ៕

    ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT