Fellaini ​ឆ្លង​មេរោគ Covid-19 ​នៅ​ប្រទេស​ចិន​

អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម Manchester United ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ឆ្លង​មេរោគ Covid-19 ​ទៅ​ហើយ​នៅ​ប្រទេស​ចិន ​។​បើ​តាម​ដំណឹង​ពី​ក្នុង​ប្រទេស​ចិន​មក ​រូបគេ​ត្រូវ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន Covid-19 ​នៅ​ខេត្ត Jinan ​។ ​អតីត​កីឡាករ​ឆ្នើម​របស់​បែលហ្ស៊ិក​រូប​នេះ ​បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹប Shandong Luneng ​ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត Jinan ​ដោយ​រថភ្លើង​កាល​ពី​ថ្ងៃ​ទី​២០​ខែ​មីនា​កន្លង​ទៅ​ទៅ​នេះ។ ​ក្រោយ​ពី​ទៅ​ដល់​ទី​នោះ ​គេ​ក៏​ត្រូវ​ពិនិត្យ​ឃើញ​មាន​មេរោគ​តែ​ម្ដង។

​Fellaini ​គឺ​ជា​កីឡាករ​ដំបូង​ក្នុង​លីគ​កំពូល​ចិន​ហើយ ដែល​បាន​ឆ្លង​មេរោគ Covid-19 ​នេះ ខណៈ​ដែល​ប្រទេស​ចិន​ក៏​កំពុង​ត្រៀម​ដើម្បី​បើក​រដូវ​កាល​លីគ​របស់​ខ្លួន​វិញ​ដែរ ​ព្រោះ​ការ​ឆ្លង​មេរោគ Covid-19 ​ក្នុង​ប្រទេស​នេះ​បាន​ថមថយ​ទៅ​វិញ​ទៅ​ហើយ៕


ប្រភព៖​ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT