Lewandowski ​បរិច្ចាគ​ប្រាក់​១​លាន​អឺរ៉ូ ​ជួយ​ប្រយុទ្ធ​ប្រឆាំង Covid-19 ​

ខ្សែ​ប្រយុទ្ធ Lewandowski និង​ភរិយា​បាន​បរិច្ចាគ​ប្រាក់​១​លាន​អឺរ៉ូ ​ដល់​មូលនិធិ We Kick Corona ​ដើម្បី​ចំណាត់​មេរោគ Covid-19 ​ដែល​កំពុង​ផ្ទុះ​ខ្លាំង​នៅ​អឺរ៉ុប។​មូលនិធិ We Kick Corona ​នេះ​ដែរ ​បាន​បង្កើត​ឡើង​ដោយ Lewandowski ​ផ្ទាល់​តែ​ម្ដង ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​គឺ Leon Goretzka ​និង Kimmich ​។ ​មូលហេតុ​ដែល​ពួកគេ​បង្កើត​មូលនិធិ​នេះ​ឡើង​គឺ​ដើម្បី​ជួយ​ប្រជាជន​ទូទាំង​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​។ ​ស្រប​ពេល​ដែល​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ផ្នែក​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ក៏​បាន​ចូល​រួម​ជួយ​ដល់​ពិភព​លោក​ដើម្បី​កុំ​ចាត់​មេរោគ​កាច​សាហាវ​នេះ​ដែរ។

​រំលឹក​ថា​តាំង​ពី​ចុង​ឆ្នាំ​២០១៩​រហូត​មក​ដល់​ពេល​នេះ ​មេរោគ Covid-19 ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៣០​ម៉ឺន​នាក់​ហើយ ​និង​ជាង​១​ម៉ឺន​នាក់​បាន​បាត់​បង់​ជីវិត។ ​ក្នុង​នោះ ​ក៏​មាន​អ្នក​ជា​សះស្បើយ​ខ្លះ​ដែរ ​រហូត​ដល់​៩​ម៉ឺន​នាក់៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT