Suarez ​៖​ខ្ញុំ​លេង​បាន​វិញ​ហើយ ​នៅ​ពេល​លីគ​បាល់ទាត់​ចាប់​ផ្ដើម​វិញ​

​ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​បញ្ជាក់​ថា​របួស​របស់​គេ​ជា​ទាន់​ល្មម សម្រាប់​ការ​បើក​ឱ្យ​ដំណើរ​ការ​ប្រកួត​វិញ​ក្នុង​វិស័យ​បាល់ទាត់​អឺរ៉ុប​នា​ពេល​ខាង​មុខ​។លីគ​អឺរ៉ុប​ទាំង​អស់​បាន​ផ្អាក​ការ​ប្រកួត​របស់​ខ្លួន​អស់​ហើយ ​ដោយសារ​តែ​មេរោគ Covid-19 ​កំពុង​ឆ្លង​រីក​រាលដាល​ខ្លាំង​ពាសពេញ​ពិភព​លោក។ ​ខណៈ​ដែល​លីគ​អេស្ប៉ាញ ​ត្រូវ​បាន​ផ្អាក ​និង​រំពឹង​ថា​អាច​ចូល​លេង​បាន​វិញ​នៅ​ខែ​មេសា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ ​ជាមួយ​គ្នា​នេះ ​កីឡាករ Suarez ​របស់​ក្រុម Barcelona ​ដែល​បាន​វះ​កាត់​ជង្គង់​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ ​បាន​អះអាង​ថា​ទម្រាំ​តែ​លីគ​ត្រលប់​មក​វិញ គឺ​រូបគេ​ជា​សះស្បើយ​១០០%​ទាន់​ល្មម​តែ​ម្ដង។

​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​ខាង​លើ​នេះ​បាន​និយាយ​ថា​៖ “គ្រូ​ពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា ​របួស​របស់​ខ្ញុំ​បាន​ជា​សះស្បើយ​យ៉ាង​លឿន ​ហើយ​គាត់​បាន​ប្រាប់​ថា​ខ្ញុំ​នឹង​អាច​ចូល​ទីលាន​ហ្វឹកហាត់​វិញ​ឆាប់​ៗ​នេះ​។ នៅ​ពេល​នេះ គឺ​ចាំ​តែ​ក្រុម​ប្រមូល​ផ្ដុំ​វិញ​ប៉ុណ្ណោះ ​ខ្ញុំ​នឹង​អាច​ចូល​ជាមួយ​ពួកគេ​វិញ​ហើយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT