អតីត​ប្រធាន​ក្លឹប​ Real Madrid ​ស្លាប់ ​ក្រោយ​ពី​ឆ្លង​មេរោគ Covid-19 ​

​លោក Lorenzo Sanz ​អតីត​ប្រធាន​ក្លឹប Real Madrid ​បាន​បាត់​បង់​ជីវិត​ហើយ ​ក្រោយ​ពី​លោក​បាន​ឆ្លង​មេរោគ Covid-19 ​។បុរស​វ័យ​៧៦​ឆ្នាំ​ខាង​លើ​នេះ ​បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រោយ​ពី​លោក​មាន​អាការៈ​មិន​ស្រួល​ខ្លួន។ ​ដោយសារ​តែ​មាន​រោគ​ប្រចាំ​កាយ​ស្រាប់​ផង ​លោក Sanz ​មិន​អាច​ទ្រាំទ្រ​ជាមួយ​មេរោគ​នេះ​បាន​ទេ ​ហើយ​លោក​ត្រូវ​បាន​បាត់​បង់​ជីវិត​កាល​ពី​ម្សិលមិញ​នេះ។ ​លោក Sanz ​ចាប់​ផ្ដើម​ទទួល​បាន​តួនាទី​ជា​ប្រធាន​ក្លឹប Real Madrid ​នៅ​ឆ្នាំ​១៩៩៥ ​ហើយ​នាំ​ក្រុម​នេះ​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ផង​ដែរ។

​រំលឹក​ថា​អេស្ប៉ាញ ​ក៏​ជា​ប្រទេស​រង​គ្រោះ​ច្រើន​ផង​ដែរ។ ​បច្ចុប្បន្ន​នេះ ​មាន​អ្នក​ឆ្លង​ជាង​២​ម៉ឺន​នាក់ និង​ស្លាប់​ជាង​១​ពាន់​នាក់​ហើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT