ក្លឹប ៣ នៅ​លីគ​កំពូល​អឺរ៉ុប សម្លឹង​ចង់​ខ្ចី​ជើង​ Coutinho បន្ត​ពី Bayern Munich

តាម​របាយការណ៍​ពី Mundo Deportivo បាន​ចុះ​ផ្សាយ​ថា​ក្លឹប Inter Milan គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ទាំង​ ៣ ដែល​បាន​ចាប់​អារម្មណ៍​ទៅ​លើ Philippe Coutinho របស់​ក្លឹប FC Barcelona ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​ឲ្យ​ទៅ Bayern Munich។

នា​បញ្ចប់​រដូវ​កាល ២០១៩/២០ កុងត្រា​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ស្លាប​ប្រេស៊ីល​នឹង​ត្រូវ​បញ្ចប់ ហើយ​មាន​ភាគរយ​ខ្ពស់​ក៏​អាច​នឹង​ផ្លាស់​មក​ Inter Milan ​លើ​លក្ខខណ្ឌ​ដោះដូរ​ក្នុង​ការ​នាំ​យក Lautaro Martinez មក​កាន់​ទឹកដី Camp Nou។

ប្រសិន​ការ​ចរចា​ខាង​លើ​បរាជ័យ នោះ​ក៏​មាន​ក្រុម​នៅ​អង់គ្លេស ២ ផ្សេង​ទៀត​រួម​មាន Man Utd និង Chelsea ក៏​ចាប់​អារម្មណ៍​ចង់​ខ្ចី​ជើង​អតីត​កូន​ហង្ស​រូប​នេះ​មក​ផង​ដែរ។

គួរ​រំឭក​ថា Coutinho ​នា​រដូវ​កាល ២០១៩/២០ រក​បាន ៨ គ្រាប់​និង Assist ៦ លើក​ហើយ​នៅ ២២ ប្រកួត​សរុប​ឲ្យ Bayern នៅ​លីគ Bundesliga៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT