នេះ​ដៃ​គូ​ស៊ុត​ទាំង ៦ គូ​ប្រចាំ​រដូវ​កាល ២០១៩/២០ កំពុង​នាំ​មុខ​គ្រាប់​បាល់​ច្រើន​បំផុត

បាល់ទាត់​នៅ​លីគ​កំពូល​អឺរ៉ុប​បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន ឆ្លើយតប​ទៅ​នឹង​បញ្ហា​នៃ​ការ​រាតត្បាត​វីរុស COVID-19 ហើយ​មាន​ដំណឹង​ល្ហិចល្ហៀង​ថា​លីគ​ខ្លះ​ចាប់​ផ្តើម​នៅ​ខែ​មេសា ខ្លះ​ដើម​ខែ​ឧសភា ស៊ីសង​លើ​ស្ថានភាព​ជាក់ស្តែង។

បណ្តា​លីគ​កំពូលៗ​ទាំង​អស់ សុទ្ធ​សឹង​ឈាន​ហួស​ពាក់​កណ្តាល​រដូវ​កាល​រួច​ជា​ស្រេច​ហើយ ដោយ​ឡែក​ក្រឡេក​ទៅ​មើល Top Scorer បើ​យើង​គ្រាប់​ជា​លក្ខណៈ​ដៃ​គូ​ប្រយុទ្ធ និង​គ្រាប់​បាល់​ក្នុង​លីគ​សុទ្ធ​គឺ​មាន ៦ គូ​នេះ​កំពុង​នាំ​មុខ​គេ៖

៦.Werner និង Sabitzer (RB Leipzig) – ២៩ គ្រាប់
៥.Salah និង Mane (Liverpool) – ៣០ គ្រាប់
៤.Messi និង Suarez (Barcelona) – ៣០ គ្រាប់
៣.Mbappe និង Neymar (PSG) – ៣១ គ្រាប់
២.Immobile និង Caicedo (Lazio) – ៣៥ គ្រាប់
១.Lewandowski និង Gnabay (Bayern) – ៣៦ គ្រាប់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT