ការ​បន្ត​កុងត្រា​ថ្មី​របស់​ជើង​ឆ្នើម​ Barca ម្នាក់ អាច​ជា​ហេតុផល​ទាញ Neymar ឲ្យ​ត្រលប់​មក​វិញ

តាម​របាយការណ៍​ពី​សារព័ត៌មាន Sport ​បាន​ចុះ​ផ្សាយ​ថា​កីឡាករ Lionel Messi ទំនង​ជា​កៀក​ជិត​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប FC Barcelona ក្នុង​ពេល​ខាង​មុខ​ហើយ បន្ទាប់​ពី​កុងត្រា​សេសសល់​របស់​គេ​ត្រូវ​បញ្ចប់​ត្រឹម​ឆ្នាំ ២០២១ ខាង​មុខ។

ត្បិត​បើ​មាន​លក្ខខណ្ឌ​ពិសេស​ដែល​កីឡាករ​អាហ្សង់ទីន​អាច​ចាកចេញ​រៀងរាល់​ចុង​រដូវ​កាល មុន​បញ្ចប់​កុងត្រា តែ​ប្រភព​ជឿ​ថា Messi នឹង​បន្ត​ផ្តល់​ចម្លើយ​វិជ្ជមាន​តាម​រយៈ​ការ​ទម្លាក់​ចុង​ប៊ិច​ត​កុងត្រា​ថ្មី​បន្ថែម​ទៀត ហើយ​នេះ​ក៏​ជា​ផល​ចំណេញ​ក្នុង​ការ​ទាក់​យក Neymar ​ត្រលប់​មក​ក្លឹប​វិញ​ផង​ដែរ។

សម្រាប់​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល មាន​ភាគរយ​ខ្ពស់​នឹង​ត្រលប់​មក​កាន់ Camp Nou ប្រសិន​អតីត​មិត្ត​ជិតដិត​លើ​ទីលាន​របស់​ខ្លួន ព្រមព្រៀង​បន្ត​ឈរ​ជើង​នៅ​ទ្រនំ​អ្នក​មាន​បុណ្យ​បន្ត​ទៅ​ទៀត។

គួរ​រំឭក​ថា​ទន្ទឹម​ដែល Barcelona កំពុង​ឈរ​លេខ ១ នៅ​តារាង LaLiga សម្រាប់ Messi រក​បាន ១៩ គ្រាប់​និង Assist ១២ លើក​ហើយ​នៅ ២២ ប្រកួត​សរុប៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT