ក្លឹប FC Sion ​បាន​បណ្ដេញ​កីឡាករ​៩​នាក់ ​ដែល​មិន​ព្រម​បន្ថយ​ប្រាក់​ខែ អំឡុង Covid-19 ​

ក្លឹប FC Sion ​របស់​ប្រទេស​ស្វីស​បាន​សម្រេច​បណ្ដេញ​កីឡាករ​រហូត​ដល់​៩​នាក់​ចេញ ​ក្រោយ​ពី​ពួកគេ​មិ​នព្រម​កាត់​ប្រាក់​ខែ​ខ្លះ អំឡុង​ពេល​មេរោគ Covid-19 ​វាយ​លុក​ខ្លាំង​នេះ​។

​អតីត​កីឡាករ​ក្រុម Arsenal ​២​នាក់​គឺ Alex Song ​និង Johan Djourou ​ក៏​ដូចជា​អតីត​កីឡាករ Fulham ​ម្នាក់​ឈ្មោះ​ថា Pajtim Kasami ​ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ទាំង​៩​នាក់​ដែល​ក្លឹប​បាន​ដក​ចេញ​ផង​ដែរ។ ​ក្រុម FC Sion ​បាន​សម្រេច​ចិត្ត​បន្ថយ​ប្រាក់​ឈ្នួល​កីឡាករ​នេះ ក្រោយ​ពី​លីគ​ស្វីស​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​តាំង​ពី​ថ្ងៃ​ទី​១​ខែ​មីនា​ឆ្នាំ​២០​កន្លង​ទៅ​ម្ល៉េះ។

ស្វីស​ក៏​ជា​ប្រទេស​រង​គ្រោះ​ធ្ងន់​ដោយសារ​តែ​មេរោគ Covid-19 ​ផង​ដែរ។ ​បច្ចុប្បន្ន​នេះ ​ពួកគេ​មាន​អ្នក​ឆ្លង​ជាង​៤​ពាន់​នាក់ ​និង​ស្លាប់​៤៣​នាក់៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT