ក្លឹប Manchester United បានប្រកាសថានឹងបើកប្រាក់ឈ្នួលធម្មតាឱ្យបុគ្គលិក និងកីឡាករទាំងអស់ចំនួន៣ពាន់នាក់ អំឡុងពេលសម្រាកដោយសារតែ Covid-19 នេះ។
លីគនៅអង់គ្លេស ទាំងអស់នឹងត្រូវផ្អាកមិនមានការប្រកួតនោះទេ រហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ខាងមុខនេះ ទើបធ្វើការសម្រេចជាថ្មីម្ដងទៀត។ យ៉ាងណាមិញ សម្រាប់ក្រុមបិសាចក្រហម មិនធ្វើឱ្យបុគ្គលិកពិបាកចិត្តនោះទេ បើទោះជាមិនមានសកម្មភាពអ្វីទាំងអស់មែន ប៉ុន្តែពួកគេនៅតែបើកប្រាក់ខែឱ្យបុគ្គលិកប្រមាណ៣ពាន់នាក់នោះ ជាធម្មតាដដែល។
រំលឹកថានៅចក្រភពអង់គ្លេសនាពេលនេះ ទាំងកន្លែងកម្សាន្ត និងការជួបជុំនានា ត្រូវបានផ្អាកទាំងអស់ហើយ។ ខណៈដែលមនុស្សជាង៣ពាន់នាក់បានឆ្លងមេរោគនេះ និង១៧៧នាក់ទៀតបានស្លាប់៕ប្រភព៖ BBC