ក្លឹប FC Barcelona បានដាក់តម្លៃខ្លួនលក់ Rakitic ត្រឹម១៨លានផោនប៉ុណ្ណោះនារដូវក្ដៅខាងមុខនេះ ដើម្បីលក់ឱ្យដាច់ មានកៅអីសម្រាប់កីឡាករដទៃទៀត។
កីឡាករវ័យ៣២ឆ្នាំខាងលើនេះ មានទំនាក់ទំនងផ្លាស់ចេញពីក្រុម Barcelona តាំងពីរដូវកាលមុនម្ល៉េះ ប៉ុន្តែចុងក្រោយមិនអាចទៅរួចវិញ ក្រោយពីសាមីខ្លួនមិនចង់ចាកចេញនោះទេ។ តែក្រោយពីរដូវកាលនេះ ឱកាសលេងនៅតែមានតិចដដែល ហើយក្រុមអ្នកមានបុណ្យក៏បានដាក់តម្លៃខ្លួនរបស់គេទាបទៀត នោះឱកាសដើម្បីផ្លាស់ទៅរកក្លឹបថ្មីនៅរដូវក្ដៅខាងមុខមានច្រើនមិនខាន។
ក្រុម Manchester United , Inter Milan និង Juventus គឺជាក្លឹបទាំង៣ដែលចង់បានកីឡាករក្រូអាតខាងលើនេះជាងគេ។ ពួកគេបានតាមទិញតាំងពីទីផ្សារដោះដូរកីឡាកររដូវកាលមុនមកហើយ៕ប្រភព៖ Dailymail