Angela Lee ទន្ទឹង​រង់​ចាំ​​ការ​ប្រកួត​ទល់​ Denice Zamboanga

ក្នុង​រយៈ​ពេល​១​​ឆ្នាំ​​មក​​នេះ​​Unstoppable” Angela Lee ​​ដែល​បាន​តតាំង​នឹង​​ “The Panda” Xiong Jing Nan ​ពីរ​ដង​មក​នោះ​​​​គ្រោង​ជួប​​គូ​ប្រជែង​ថ្មី​នា​​​ពេល​ខាង​មុខ។ ​ការ​ដឹង​តម្រុយ​​នេះ​​បន្ទាប់​ពី​  Denice “The Menace Fairtex” Zamboanga ​ទទួល​ជ័យជម្នះ​​នៅ​​ក្នុង​កម្មវិធី​ ONE: KING OF THE JUNGLE ​កាល​ចុង​ខែ​កុម្ភៈ។ ​

ប្រធាន​​និង​​​ជា​នាយក​ប្រតិបត្តិ​ ​ONE Championship ​លោក​ ​Chatri Sityodtong ​បាន​ប្រកាស​ភ្លាម​ៗ ​​ថា​​ Zamboanga ​ត្រូវ​ដណ្ដើម​​ខ្សែ​ក្រវាត់​​ ONE Women’s Atomweight World Title ​ពី​ Angela Lee។ ​កីឡាការិនី​វ័យ២៣​ ឆ្នាំ​មក​ពី​ហ្វីលីពីន​​​រូប​នេះ​​កើន​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​ គឺ ​ឈ្នះ ៧ លើក​មិន​ដែល​ចាញ់​សោះ ​រួម​ទាំង​​ការ​ឈ្នះ​២​លើក​ជាប់​គ្នា​នៅ​សង្វៀន​ The Home Of Martial Arts។ ​ ​ជា​មួយ​គ្នា​នេះ​ Lee ​បាន​ទទួល​ស្គាល់​ថា Zamboanga ​ជា​គូ​​ប្រជែង​ដ៏​ស្រួចស្រាល់​​បំផុត​ម្នាក់។

«​ខ្ញុំ​គិត​ថា​ Denice ​​ជា​តារា​​​កំពុង​រះ​ដ៏​មាន​ទេពកោសល្យ។ ​គេ​ជា​កីឡាការិនី​ប្រកួត​បាន​ល្អ​បំផុត​​ក្នុង​​ក្បាច់​គុន​ចម្រុះ ។ ខ្ញុំ​រំភើប​ណាស់​​ដែល​អាច​ជួប​រូប​គេ​នៅ​សង្វៀន ONE។ ​Denice នៅ​ក្មេង និង​ស្រេក​ឃ្លាន​នឹង​ជ័យជម្នះ។​ ​ខ្ញុំ​គិត​ថា​គេ​ជា​​​អ្នក​ជំនាញ​នៃ​​ក្បាច់​គុន​ចម្រុះ​ជំនាន់​ក្រោយ។ ខ្ញុំ​បាន​ឃើញ​ការ​ប្រកួត​របស់​​លើក​មុន​ៗ​ ហើយ​គេ​មាន​បច្ចេកទេស​ល្អ​ណាស់»។ ​ Lee ថ្លែង​បែប​នេះ។

​ការ​បង្ហាញ​ខ្លួន​​ដ៏​ល្អ​របស់ Zamboanga ​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​សឹង​គ្រប់គ្នា​ ​បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ ​​កីឡាការិនី​​ជើង​ខ្លាំង​ជប៉ុន Mei “V.V.” Yamaguchi ​ ដែល​ជា​កីឡាការិនី​ម្នាក់​​ធ្វើ​ឲ្យ​​ Lee ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​​​ក្នុង​ការ​​ដណ្ដើម​ខ្សែ​ក្រវាត់​ World Championship ​​​​ចន្លោះ​ពី​​​​​ឆ្នាំ ២០១៦ ​ដល់ ២០១៨។

“The Menace” ​​​បាន​ផ្ដួល​​កីឡាការិនី​​ជំនាញ​ចំបាប់​ជប៉ុន​ជា​ពិសេស​ក្បាច់​​ចូល​ចាប់​ផ្ដួល​គូ​ប្រកួត​ឲ្យ​ដេក​លើ​ក្ដារ​រេញ។ ​Unstoppable” ​​ក៏​មិន​ធម្មតា​ដែរ​មុន​ពេល​ឈ្នះ​ និង​ការពារ​ខ្សែ​ក្រវាត់​បាន​​ជា​បន្ត​បន្ទាប់។ ​បែប​ណា​​ក្ដី Lee ​ទទួល​ស្គាល់​ថា​ Denice ​ជា​គូ​ប្រជែង​ដ៏​លំបាក​នា​ពេល​ខាង​មុខ។

«​ខ្ញុំ​គិត​ថា​ Denice ​និង​គ្រូ​បង្វឹក​​របស់​គេ​ធ្វើ​​ការ​​បាន​ល្អ​​ណាស់​ហើយ​មាន​ផែន​ការ​ល្អ​នៅ​លើ​សង្វៀន​ទៀត​ផង។ ​​គេ​អាច​អនុវត្តន៍​ការ​ប្រកួត​បាន​ល្អ​​នៅ​លើ​សង្វៀន​។ ​Denice ពិត​ជា​គ្រោះ​ថ្នាក់​​ណាស់​ ​ហើយ​ ​ខ្ញុំ​មិន​អាច​មើល​ងាយ​គេ​រូប​គេ​បាន​ទេ»។

បែប​ណា​ក្ដី​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ​​មិន​ទាន់​ត្រូវ​បាន​​​បង្ហាញ​ថា​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ណា​​នោះ​ឡើយ ​ ប៉ុន្តែ​ទំនង​អាច​កើត​ឡើង​មុន​ពេល​ថ្ងៃ​ទី​ ២៩ ខែ ឧសភា ខាង​មុខ។ ​ការ​ប្រកួត​នោះ​ទំនង​​ត្រូវ​រៀប​ចំ​ឡើង​ ​ប៉ុន្តែ​មិន​​មាន​ទស្សនិកជន​​ចូល​ទស្សនា​នោះ​ឡើយ​​ដោយ​សារ​​​ការ​ចូល​រួម​ទប់​ស្កាត់​មេរោគ​ COVID-19 ។

​​លើស​ពី​នេះ​ “Unstoppable” ​មិន​សូវ​ព្រួយ​បារម្ភ​ប៉ុន្មាន​ឡើយ​​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​ World Title ប៉ុន្តែ អ្វី​ដែល​សំខាន់ Lee ​ទទូច​​ឲ្យ​​កីឡាករ​កីឡាការិនី និង អ្នក​គាំទ្រ​​ថែ​រក្សា​ខ្លួន​ឲ្យ​មាន​​​សុវត្ថិភាព។

ម្ចាស់​ខ្សែ​ក្រវាត់​ទទូច​ ONE Women’s Atomweight World Title ​ទទូច​បែប​នេះ​ ៖«​ខ្ញុំ​ជឿជាក់​ថា ​អ្នក​រាល់​គ្នា​​ថែ​សុខភាព​ឲ្យ​បាន​ល្អ ​និង​ថែ​អនាម័យ​ជា​ប្រចាំ​នា​ពេល​នេះ។ ​​ខ្ញុំ​សូម​បន់​ស្រន់​​ឲ្យ​អ្នក​មាន​ជំងឺ ​កូរ៉ូណា ​ឆាប់​ជា​សះ​ស្បើយ»។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT