Hummels ថា ១០ ឆ្នាំ​ចុង​ក្រោយ គ្រូ​បង្វឹក ២ រូប​នេះ គឺ​ដឹកនាំ​បាន​ល្អ​ដាច់​គេ (គ្មាន​គ្រូ R.Madrid)

Mats Hummel បាន​ជជែក​ប្រាប់​សារព័ត៌មាន​ជុំវិញ​ស្ថានភាព​បច្ចុប្បន្ន​នៅ Borussia Dortmund និង​ខ្លះៗ​អំពី​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​កំពូល​នា​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ។

Hummels បាន​ប្រាប់​នៅ​កិច្ច​សម្ភាសន៍ 11freunde ថា៖ “រដូវ​កាល​នេះ​យើង​បាន​តតាំង​ប្រកួត​ល្អៗ​ជា​ច្រើន ដូច​ជា​ការ​ប៉ះ Inter, Barcelona, PSG និង​ Galdbach នៅ Bundesliga ផ្ទាល់ ហើយ​ការ​មក​ដល់​ក្លឹប​លើក​នេះ​គឺ​ជា​ពេល​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​រាល់​ពេល​ត្រលប់​ទៅ​ផ្ទះ រមែង​មាន​អារម្មណ៍​ថា​អស្ចារ្យ​រីករាយ​បំផុត”។

ខ្សែ​ការពារ​រូប​នេះ បាន​បន្ត​និយាយ​រៀបរាប់​ពី​លោក Klopp ថា៖ “Klopp គាត់​គឺ​ល្អ​បំផុត ដោយ​សម្រាប់​ខ្ញុំ គឺ​គាត់​និង​លោក​ Pep Guardiola ជា​អ្នកចាត់ការ​ល្អ​ដាច់​គេ​នៅ​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ ស្រប​ពេល​ដែល Pep គាត់​មាន​បច្ចេកទេស​ដឹកនាំ​អស្ចារ្យ រី​ឯ Klopp ប្រសព្វ​ខាង​បំផុស​ចិត្ត​គំនិត​មនុស្ស​ខុស​ពី​អ្នក​ដទៃ”។

រំឭក​ថា​ Hummels ​បង្ហាញ​ខ្លួន​រដូវ​កាល ២០១៩/២០ នេះ បាន ៣៣ ប្រកួត​សរុប រក​បាន ១ គ្រាប់​និង​ Assist ៣ លើក​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ទាំង​នៅ Bundelisga និង UCL តែ​សោកស្តាយ​ដែល​ខកខាន​ក្នុង​ការ​ឆ្លង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT